ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជនជាតិចារាយម្នាក់ផឹកថ្នាំពន្យារកំណើតអស់ជាងម្ភៃគ្រាប់ប៉ុនប៉ងសម្លាប់ខ្លួន តែត្រូវជួយសង្គ្រោះទាន់

ចែករំលែក៖

ខេត្តរតនគិរី៖ ស្ត្រីជនជាតិចារាយម្នាក់ ផឹកថ្នាំពន្យារកំណើតអស់ជាងម្ភៃគ្រាប់ ប៉ុនប៉ងសម្លាប់ខ្លួន តែត្រូវសាច់ញាតិជួយសង្គ្រោះទាន់ពេល បានរួចផុតពីសេក្តីស្លាប់ ។

ហេតុការណ៍ នេះ បានកើតឡើងនៅ វេលាម៉ោង១៩និង៤៥នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីដែលជាជនរងគ្រោះ ឈ្មោះ ក្លាន ភៀន អាយុ៣៦ឆ្នាំ ជនជាតិច្រាយ មុខរបរកសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានលេបថ្នាំពន្យារកំណើតនោះ អស់ចំនួន២៨គ្រាប់ ចង់ប៉ុនប៉ងសម្លាប់ន្លួន តែមិនបានសម្រេច ដោយត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះនៅមណ្ឌលសុខភាព ស្រុកទាន់ពេល ទើបរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត និងកំពុងសម្រាកព្យាបាលបន្តផងដែរ ៕ ជីវន្ត័


ចែករំលែក៖