ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យចាប់រំលោភប្អូនថ្លៃទៅស្នងការខេត្តចាត់ការតាមផ្លូវច្បាប់

ចែករំលែក៖

ប៉ោយប៉ែត៖ បញ្ជូនជនសង្ស័យចាប់រំលោភប្អូនថ្លៃខ្លួនឯង ទៅស្នងការខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

លោកសៅ សារឿន អធិការស្រុកថ្មពួកបានបញ្ជាក់ថា នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ ក្នុងដីក្រុមហ៊ុនជាតិអភិវឌ្ឍន៍ ចំងាយ ៥០០០ម៉ែត្រ ពីផ្លូវជាតិលេខ៥៨ ស្ថិតនៅភូមិថ្មរមៀលកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជយ័ មានជនសង្ស័យឈ្មោះ កែវ វណ្ណឌី ភេទប្រុស អាយុ ២៦ឆ្នាំមានមុខរបរជាកម្មករមានទីលំនៅភូមិថ្មរមៀលកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានចាប់រំលោភប្អូនថ្លៃ អាយុ១៧ឆ្នាំ ដោយធ្វើសកម្មភាពបានឌុបប្អូនថ្លៃចេញពីផ្លូវជាតិលេខ៥៨អោយជូនទៅផ្ទះរបស់ខ្លួន តែមិនបានឈប់ម៉ូតូទេ ក៍បង្ហួសទៅចូលផ្លូវលំក្រុមហ៑ុនរហូតដល់ព្រៃស្ងាត់ ជនសង្ស័យក៏ធ្វើសកម្មភាពចាប់បង្ខំរួចជនរងគ្រោះមិនព្រម តែជនសង្ស័យវាយចំក្បាលពោះចំនួន២ដៃ បណ្ដាលឲ្យជនរងគ្រោះសន្លប់មិនដឹងខ្លួនរួចហើយក៏ធ្វើសកម្មភាពរំលោភតែម្ដង ។

ក្រោយពីធ្វើសកម្មភាពរំលោភរួចហើយជនរងគ្រោះដឹងខ្លូនហើយក៏បានអង្វរឲ្យជួយជូនមកផ្ទះវិញនៅពេលជនសង្ស័យឌុបមកដល់ពាក់កណ្ដាលផ្លូវជនរងគ្រោះ ក៏ប្រទះឃើញអ្នកឆ្លុះសត្វក៏លោតចុះពីលើម៉ូតូហើយស្រែកឲ្យអ្នកឆ្លុះសត្វជួយ ហើយអ្នកឆ្លុះសត្វឃើញជនសង្ស័យនៅលើម៉ូតូក៏ស្ទុះទៅវាយបានពីរខ្សែក្រវាត់ ហើយជនសង្ស័យក៏បានបើកម៉ូតូគេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះក៏បានមកប្រាប់ម្តាយ ហើយម្តាយក៏នាំមកប្តឹងលោកមេភូមិ និងសមត្ថកិច្ចតែម្តង លុះរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៥និង៣០នាទី ទើបកម្លាំងបានស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យឈ្មោះកែវ វណ្ណឌី ខណៈពេលដែលជនសង្ស័យបានរត់គេចខ្លួននៅវត្តតេជោភ្នំឆ័ត្រ ភូមិសាស្រ្ត ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ៕ វណ្ណា


ចែករំលែក៖