ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំកៀរ រួចកិនពីលើ ម៉ូតូ បណ្តាលឲ្យយុវជនជាសិស្សសាលាម្នាក់ស្លាប់

ចែករំលែក៖

ខេត្តព្រះសីហនុៈ សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើវិថីផែ ចំណុចចំណោតលោកយាយម៉ៅ ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងរថយន្តធុនធំ ០១គ្រឿងម៉ាក HYUNDAI ពណ៌ ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-7037 (អ្នកបើកបរ ពុំទាន់ស្គាល់អត្តសញ្ញាណ ) មានទិសដៅចេញពីក្រុងព្រះសីហនុ លុះដល់ចំណុចខាងលើ បានកៀរ រួចកិនពីលើ ម៉ូតូ ០១គ្រឿងម៉ាក ZOOMER ពណ៌ក្រហម-ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1HD-7389 បើកបរដោយយុវជនជាសិស្សសាលាមួយរូបឈ្មោះ រិទ្ធី ពិសិដ្ឋ អាយុ ១៦ឆ្នាំ មានទីលំនៅ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ មានទិសដៅស្របគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូ ឈ្មោះ រិទ្ធី ពិសិដ្ឋស្លាប់នៅនឹងកន្លែង។ ក្រោយកើតហេតុ អ្នកបើកបររថយន្ត រត់គេចខ្លួនបាត់។

ចំពោះវត្ថុតាង រថយន្ត ០១គ្រឿង និងម៉ូតូ ០១គ្រឿង នគរបាលចរាចរណ៍ បានចាត់ចែងយកទៅរក្សាទុកនៅ ការិយាល័យនគរបាលចរាចរផ្លូវគោក ដោះស្រាយបន្តតាមនិតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖