ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល បង្ក្រាបទូហ្គេមបាញ់ត្រី នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ចំនួន១៣ទូ

ចែករំលែក៖

ភ្នំពេញ ៖ ប្រត្តិការបង្ក្រាប ទូហ្គេម បាញ់ត្រី នៅក្នុងមជ្ឈមណ្ឌល កោះពេជ្រ របស់កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល របស់សង្នការរាជធានីភ្នំពេញ ចាប់ចំនួន២ទីតាំងសរុប ទូហ្គេម បាញ់ត្រី ចំនួន១៣ទូ និងអ្នកចូលទៅលេងចំនួនជិត៣០នាក់ ។

ហេតុការណ៍នេះ បាន ធ្វើឡើងកាលពីវេលាម៉ោង
11 និង40នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវបេតុងនៅចំណុចក្នុងមជ្ឍមណ្ឌល កោះពេជ្រ ស្ថិតនៅក្នុង សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច បាន ឲ្យដឹងថា
មុនពេលកើតហេតុ ក្រោមការបញ្ជាពីលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យលោក ប៊ុន សត្យា នាយរិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បើកប្រត្តិការទ្រុងទាយធំចុះ បង្ក្រាប
ទូហ្គេម បាញ់ត្រី ដែលស្ថិតនៅទីតាំងក្នុងមជ្ឍមណ្ឌល កោះពេជ្រ ចំនួន២ទីតាំង
សរុប
ទូហ្គេម បាញ់ត្រី ចំនួន១៣ទូរួមនឹងអ្នកចូលទៅលេងចំនួនជិត៣០នាក់ហើយទីតាំងខាងលើនេះ
គឺបើកលេងជាយូរមកហើយប្រជាពលរដ្ឋ ក៏សុំអរគុណ
ទៅដល់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលទើប និងឡើងកាន់ថ្មីតំណែង ដែលជួយបង្ក្រាបរាល់បទល្មើសមិនបទល្មើសនេះនោះទេគឺគ្រប់បទល្មើសទាំងអស់ផងដែរ ។

បច្ចុប្បន្នមេការ និងអ្នកលេងទាំងអស់ រួមនឹងវត្ថុតាំង ត្រូវ បាន កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនទៅកាន់ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធី ៕ ស រស្មី


ចែករំលែក៖