ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិអង់គ្លេសម្នាក់ ដេកស្លាប់ក្នុងផ្ទះសំណាក់ យីហោ “រី វើសាយ” (Riverside )

ចែករំលែក៖

ភ្នំពេញ៖ សាកសពបុរសជនជាតិអង់គ្លេសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងផ្ទះសំណាក់ យីហោ “រី វើសាយ” (Riverside ) បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃសុក្រ ៩កើត ខែកក្តិក ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅទីតាំងផ្ទះលេខ១៧ ផ្លូវលេខ១៤៤ ភូមិ៤ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា សពមានឈ្មោះ Dunne Christopher Liam British Citizen) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិអង់គ្លេស មុខរបរ ទេសចរណ៍ កាន់ប៉ាស្ពរ លេខ ៥៥៦០០៣០១២ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។

បន្ទាប់ពីកើតហេតុ កម្លាំងជំនាញខណ្ឌ សហការជាមួយនគរបាលប៉ុស្តិ៍ បានចុះដល់នឹងគ្រប់គ្រងកន្លែងកើតហេតុ ដើម្បីបង្កើតគណៈកម្មាធិការធ្វើកោសលវិច័យលើសាកសព ហើយជាលទ្ធិផលតាមការពិនិត្យការិយាល័យជំនាញបច្ចេកទេស បានបញ្ជាក់ថាជនរងគ្រោះ បានស្លាប់ដោយសារគាំងបេះដូង ។

ក្រោយពិនិត្យរួចរាល់ សមត្ថកិច្ចជំនាញបច្ចេកទេស បានប្រគល់សពឲ្យទៅនគរបាលមូលដ្ឋានយកទៅតម្តល់ទុកនៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រង់ចាំខាងស្ថានទូតមកទទួលយក ៕ស តារា


ចែករំលែក៖