ព័ត៌មានទាន់ហេតុការណ៍៖

នាយរងផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ ចុះបង្ក្រាបទីតាំងសិប្បកម្មច្រៀកឈើមួយកន្លែង ចាប់ឈើបាន ៤ឡាន ប្រគល់ឲ្យជំនាញមេព្រៃសណ្តាន់

ចែករំលែក៖

ខេត្តកំពង់ធំ ៖ លោកឃិន វណ្ណៈ ជានាយរងផ្នែកសណ្តាន់ ចុះបង្រ្កាបទីតាំងកែច្នៃឈើល្មើសច្បាប់(សិប្បកម្ម) ចាប់បានឈើប្រមាណ៤ឡានបុកសុ័រ និងតាបម៉ាស៊ីន១គ្រឿង ប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើសង្កាត់ទំរីង ផ្នែសណ្តាន់ ស្រុក សណ្តាន់ ខេត្ត កំពងធំ ដែលជាដែនដីសមត្ថកិច្ចគ្រប់គ្រងដោយលោក ហូ គឹមឆេង ជានាយសង្កាត់ទំរីង ។

ការបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ជាប្រភេទឈើដែលម្ចាស់ទិញចូលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ខណ:ដែលម្ចាស់សិប្បកម្មបានធ្វើសកម្មភាពកែច្នៃឈើអស់រយៈកាលដ៏យូរយារណាស់មកហើយ ។

ក្នុងប្រតិបត្តិការនោះ ធ្វើឡើងនៅវេលាម៉ោង១៣ ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ ត្រង់ចំណុចភូមិទំអរ ឃុំទំរីង ស្រុក សណ្តាន់ ខេត្ត កំពង់ធំ មានម្ចាស់ឈ្មោះទ្រឿងនៅភូមិទំអរ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

សមត្ថកិច្ចមិនទាន់បញ្ជាក់ថា ម្ចាស់សិប្បកម្មត្រូវបន្តតាមនីតិវិធី ឬយ៉ាងណានៅឡើយទេ ហើយក៏មិនទាន់ច្បាស់ថាប្រភេទឈើអ្វីខ្លះ ចំនួនប៉ុន្មានម៉ែត្រគូបដែរ ។ ដោយគ្រាន់តែបញ្ជាក់ថា ការបង្រ្កាបនេះ ទើបតែបានមួយទីតាំងតែប៉ុណ្ណោះ សមត្ថកិច្ចនឹងបន្តបង្រ្កាបទៀតលើទីតាំងសិប្បកម្មណា ដែលមិនមានច្បាប់អនុញ្ញាត ទិញឈើចូលគ្មានច្បាប់ជាដើម ។

ដោយឡែក ក្រុមការងារមិនទាន់សុំបានការបញ្ជាក់ពីលោក ឃិន វណ្ណៈ នាយផ្នែក សណ្តាន់បាននៅឡើយទេ ថា តើទីតាំងសិប្បកម្មប្រចាំស្រុកសណ្ដាន់ គ្មានច្បាប់ប៉ុន្មានកន្លែង បើគិតលើឃុំទាំងអស់ របស់ស្រុកសណ្តាន់ ឃុំ ទំរីងជាដើម ខណ:មានសេចក្តីរាយការណ៍ពីពលរដ្ឋមកថា ទីតាំង ឬ កន្លែងកែច្នៃឈើធ្វើសិប្បកម្មរាប់សិបកន្លែងកំពុងធ្វើសកម្មភាពអចិន្រ្តៃយ៍ ដោយមិនទាន់មានចំណាត់ការទាន់ពេលវេលា៕ ប៊ុនរិទ្ធី


ចែករំលែក៖