ភ្នំពេញ៖ ផលិតកម្មនាឡិកាស្វីស បានសម្ភោធនូវម៉ូដែលដែលផលិតមានចំនួនកំណត់ ទាំងបីនៃស្លាក សញ្ញា MIDO ដោយផ្អែកទៅលើគោលដៅបីគឺ “អតីតកាល បច្ចុប្បន្នកាល និងអនាគត ” ដើម្បី បង្ហាញអំពី ដំណើរការផលិតឥតឈប់ឈរ ក៏ដូចជាកិត្តិសព្ទដ៏ល្បីល្បាញ នៃផលិតកម្មនាឡិកា ដែលមានតាំងពីដូនតាមកម្ល៉េះ ។ នៅក្នុងឆ្នាំ ២០១៨ នេះ ស្លាកសញ្ញានេះបានបង្កើតម៉ូតគម្រប់ ១០០ឆ្នាំ ដើម្បីអបអរសាទរនូវតម្លៃដ៏អស្វារ្យដែលម៉ាកMIDOបានបង្កើតខ្សែរស្រឡាយអស់ រយ:កាល១០០ឆ្នាំមកនេះ :ការរចនាម៉ូតគ្មានទីបញ្ចប់ ប្រើប្រាស់វត្ថុធាតុដើមមានគុណភាពខ្ពស់ ព្រមទាំងការរួមបញ្ចូលនូវបច្ចេកវិទ្យា ។ ការបន្តនូវត្រកូល Baroncelli នេះគឺដោយមានការ ជម្រុញពី Rennes Opera House ជាមួយនឹងរូបរាងថ្លៃថ្នូរ និងបច្ចេកវិទ្យាខ្ពស់ , ម៉ូដែលទាំងបីនេះ គឺតំណាងឲ្យជំនាន់ទាំងបីផ្សេងគ្នានៃប្រវត្តិសាស្ត្រនៃស្លាកសញ្ញានេះ ដែលបង្ហាញពីការតាំងចិត្ត យ៉ាងមុតមាំឆ្ពោះទៅមុខ : ឆ្នាំ ១៩១៨ ឆ្នាំ ២០១៨ និងឆ្នាំ ២១១៨ ខាងមុខ ។
Rennes Opera House គឺជាកន្លែងប្រវត្តិសាស្ត្រដ៏សំខាន់ តាមរយ:ស្ថាបត្យកម្មដ៏ប្លែករបស់វា ។ រចនាបទបែបជាជួរ និងមានរាងកោងល្អឥតខ្ចោះ គឺជារចនាបទបុរាណបែប Neoclassical ដែល ធ្វើឲ្យវាក្លាយជាសំណង់វិមានដ៏អស្ចារ្យមួយ ។ ទម្រង់បែបស្មុគស្មាញ នៃត្រកូលBaroncelliនេះ គឺបានមកពីរចនាបទដ៏ល្អនៃសំណង់នេះ ។ ម៉ូដែល Barocelli នេះបានផលិតចេញពី ដែកថែប ដ៏ភ្លឺរលោងប្រភេទ316L ដែលនាឡិកាទាំងបីនេះគឺមានវិមាត្រ ៣៨mm ជាមួយនឹងតួបីប្រភេទ ផ្សេងគ្នា ស្រោបឡើងយ៉ាងប្រណិត និងប្រើប្រាស់ថ្មប្រភេទ Elabore-grade ។ ចំពោះលេខ នាឡិកាគឺមានលំអរទៅដោយ និមិត្តសញ្ញាគម្រប់ខួប ១០០ឆ្នាំ ព្រមជាមួយនឹងការផលិតដែល មានចំនួនកំណត់ ដែលចំនួនរបស់វាគឺស្មើទៅនឹងឆ្នាំដែលវាត្រូវបានចេញម៉ូត ។
Baroncelli 1918
ងាកមកមើលម៉ូដែលតំណាងតំបូងនៃស្លាកសញ្ញា MIDO បានបង្កើតឡើង។វាត្រូវបានផលិត ដោយមានចំនួនកំណត់ គឺត្រឹមតែ ១,៩១៨ គ្រឿងតែប៉ុណ្ណោះ ។ តួត្រូវបានផលិត ពីដែកពណ៌មាស–ផ្កាឈូក ដ៏ភ្លឺរលោង និងប្រណិត រួមជាមួយនឹងមុខនាឡិកាពណ៌ពងមាន់ ។ ចំពោះទ្រនិចចង្អុលម៉ោង និងនាទីត្រូវបានរចនារូបរាងមូលទ្រវែងដូចស្លឹកឈើ ។ ជាមួយនឹងខ្សែររបស់វាដែលមានពណ៌ត្នោតរលោង ដែលមើលទៅស្រដៀងនឹងស្បែកក្រពើ ធ្វើឲ្យមើលទៅ មានភាពហ៊ឺហាតែបែបស្រគត់ស្រគុំ ជាហេតុធ្វើឲ្យនាឡិកានេះទទួលជោគជ័យក្លាយជានាឡិកា ដែលមាន តម្លៃកាលពីអតីតកាល និងជម្រុញឲ្យMIDOមានកិត្តិស័ព្ទខាងផលិតកម្មនាឡិកា តាំងពីនោះមក ។
ចំពោះម៉ោង និងទ្រនិចតូចទីពីរនៃ Baroncelli ឆ្នាំ១៩១៨ គឺត្រូវ បានបញ្ចូលក្នុងខ្សែរស្រឡាយនេះ តាំងពីមុនឆ្នាំ ១៩៣៤ មកម្ល៉េះ ។ ភាពសមសួននៃនាឡិកាតំណាងកាលពីមុននេះ ធ្វើឲ្យវា សក្ដិសមទទួលឈ្មោះជានាឡិកាតំណាងឲ្យខួប១០០ឆ្នាំនៃ MIDO ។
Barocelli 2018
ការបង្កើតម៉ូដែលគម្រប់១០០ឆ្នាំ របស់Baroncelli ឆ្នាំ ២០១៨ នេះគឺមានភាពអង់អាច និងទាន់សម័យ ផ្ដល់នូវរចនាបទបែបសម័យ មុខនាឡិកាមានភាពប្រណិតជាមួយនឹងតួធ្វើពីដែកថែបភ្លឺ រលោង និងមុខនាឡិកាមានពណ៌សភ្លឺ ។ វានៅតែរក្សារបាននូវភាពជឿជាក់ និងតម្លៃនៃស្លាក សញ្ញានេះតាមរយ:ការរក្សារនូវលេខកូដជាទម្រង់បែបបុរាណនៅលើខ្សែរ ក៏ដូចជារក្សានូវទម្រង់ ដើមរបស់ខ្សែរស្រឡាយនេះ ។ ខ្សែរធ្វើពីលោហ:ភ្លឺរលោង ថ្ពក់ជាប់គ្នាដែលអាចបត់បែនបាន រួមជាមួយនឹងទំពក់ដ៏រឹងមាំក៏នៅតែបន្តមាន ។ នាឡិកាដ៏ប្រណីតនេះគឺសក្ដិសមបំផុតជាមួយ ពិភពលោកយើងនាពេលបច្ចុប្បន្ននេះ ។
Baroncelli 2118
MIDO គឺបានប្រមើលមើលនាពេលអនាគតបានយ៉ាងម៉ត់ចត់ និងភាពជឿជាក់ ដែលធ្វើឲ្យអាច មានម៉ូដែលសម្រាប់ឆ្នាំ ២១១៨ នេះបានដាក់បង្ហាញឡើង ។ ភាពអង់អាច ក្លៀវក្លា បង្កប់ទៅ ដោយភាពម៉ត់ចត់បែបទាន់សម័យ នៃនាឡិកានេះនៅតែបន្តមាន និងបន្តជឿនលឿនទៅមុខជា មួយនឹងតួធ្វើពីដែកដ៏ភ្លឺរលោង ពណ៌ខ្មៅ និងមុខនាឡិកាធ្វើពីប៉ូលីកាបូនដ៏រឹងមាំ ព្រមជាមួយនឹង ផ្ទាំងបង្ហាញម៉ោងដ៏គួរឲ្យទាក់ទាញ ។វាក៏បានរួមបញ្ចូលនូវក្រឡាឆ្នូតចែងចាំងដូចសរសៃសូត្រ នៅលើក្បាលនាឡិកា ព្រមជាមួយនឹងអក្សរដែលស៊ីគ្នានឹងកញ្ចក់ដ៏ចាំងរលោង ដែលបង្កើតជា ទស្សនីយភាពដ៏ឥតខ្ចោះ ។ លើសពីភាពប្រណីត និងលក្ខណ:ពិសេសបែបទាន់សម័យទាំងនេះ ក៏មានបន្ថែមនូវទ្រនិចតូចមួយទៀត ដែលមានពណ៌ក្រហមឆ្លុះ ។ ខ្សែរនាឡិកាផលិតពីក្រណាត់ Cordura ដែលត្រូវបានធ្វើមកយ៉ាងជាប់មាំ ដែលអាចធានាបានថាជាប់ស្ថិតស្ថេរបានលើសពី ១សតវត្សទៅទៀត ។ វាក៏មានសរសេរអក្សរគម្រប់១០០ឆ្នាំ លើមុខនាឡិកា និងខ្សែរផងដែរ ។
ការសម្ភោធម៉ូដែលទាំងបី នៅខែមេសា ឆ្នាំ២០១៨នេះ វាគឺជាគម្រប់ខួប១០០ឆ្នាំ នៃស្លាកសញ្ញា នេះ ។ ដោយគ្រាន់តែផ្នែកមួយនៃកម្មវិធីនេះ គឺត្រូវបានត្រៀមក្នុងការរៀបចំឡើងរយ:ពេលរាប់ ឆ្នាំ ។ គ្រប់នាឡិកាទាំងអស់ត្រូវបានផ្ដល់ជូន ជាមួយនឹងប្រអប់កាដូរដ៏ពិសេសមួយព្រមជាមួយ នឹងលេខរៀងសម្គាល់ត្រឹមត្រូវ ហើយគឺមានចំនួនកំណត់ទៅតាមឆ្នាំរៀងគ្នាគឺ ១៩១៨ ២០១៨ និង២១១៨ ។
គម្រប់ ១០០ឆ្នាំនៃMIDO
លោក Georges Schaeren បានបង្កើតMIDO ឡើងនៅថ្ងៃទី ១១ ខែវិច្ចិការ ឆ្នាំ ១៩១៨ ក្នុងថ្ងៃតែមួយនៃទិវារសន្តិភាពជាតិ ។ ចាប់តាំងពីថ្ងៃបង្កើតមក MIDO បានបន្តសម្លឹងឆ្ពោះទៅ អនាគត់ ជាមួយនឹងភាពជឿជាក់ ដែលជាគំនិតផ្ដួចផ្ដើមដ៏មហិមារបស់អ្នកផលិត ។ នៅឆ្នាំ ២០១៨ ស្លាកសញ្ញានេះ នឹងប្រារព្ធខួប១០០ឆ្នាំ របស់ខ្លួនដោយដើរតាមគន្លងរបស់លោក Georges Schaeren ។ នៅក្នុងឆ្នាំថ្មីនៃគម្រប់ខួបនេះ នឹងមានការបង្ហាញនាឡិកាគម្រប់ខួបថ្មី មួយទៀត ដើម្បីរំលឹកដល់តម្លៃដ៏ខ្ពង់ខ្ពស់ នៃផ្នែកមួយនៃខ្សែរស្រឡាយMIDO គម្រប់ខួប ១០០ឆ្នាំ : ការរចនាម៉ូតគ្មានទីបញ្ចប់ វត្ថុធាតុដើមគុណភាពខ្ពស់ និងរួមបញ្ចូលនូវបច្ចេកវិទ្យា។
ថ្ងៃនេះ MIDO គឺមានកំណើតពីទីក្រុង LE LOCLE ដែលនៅចំកណ្ដាលភ្នំ JURA ប្រទេសស្វីស ។ ឈ្មោះរបស់ MIDO គឺមកពីភាសាអេស្បាញ “ YO MIDO” មានន័យថា “ខ្ញុំវាស់ពេលវេលា” ។
ចាប់តាំងពីកំណើតដំបូងរបស់វា MIDO បានរក្សារបាននូវទាំង កិត្តិស័ព្ទ សោភ័ណ្ឌភាព និងមុខងារសំបូរបែប ។ ស្លាកសញ្ញានេះ បានធ្វើឲ្យវាមានឈ្មោះល្បីរន្ទឺតាមរយ:ម៉ូតតំណាង ដែលមានការរចនាយ៉ាងល្អឥតខ្ចោះ ។ ផ្ទៃម៉ោងលាតពេញកញ្ចក់នាឡិកា បច្ចេកវិទ្យាខ្ពស់ ម៉ាស៊ីនស្វ័យប្រវត្តិ រួមជាមួយវត្ថុធាតុដើមមានគុណភាពខ្ពស់ ធ្វើឲ្យMIDO ក្លាយជាម៉ូតដ៏ពេញនិយមដែលប្លែកពីគេ និងមានតែមួយគត់ ។ បន្ថែមពីនេះទៀត ដោយសារតែភាពប្រណីត និងការរចនាដែលមិនដូចនឹងនាឡិកាដទៃ បានធ្វើឲ្យ MIDO ក្លាយជានាឡិកាដែលមានល្អ ឥតគណនា ។ លើសពីភាពស្រស់ស្អាត និងប្រណីត នាឡិកា MIDO ក៏បង្ហាញពីភាពថ្លៃថ្នូរ តាមរយ:ភាពជាប់ ធនរបស់វាផងដែរ ។
អស់រយ:កាលមួយសតវត្សមកនេះ MIDO បានជាប់ក្នុងស្ដង់ដារសាកល ក្នុងវិស័យផលិត នាឡិកាអូតូម៉ាទិចរបស់ SWISS ។ នាឡិកា MIDO ត្រូវបានចែកចាយដល់តំណាងលក់ ប្រមាណ២៧០០ កន្លែង និង៧០ប្រទេស ។ ស្លាកសញ្ញានេះ គឺជាផ្នែកមួយនៃក្រុមហ៊ុន Swatch Group ដ៏ធំដែលឈានមុខគេផ្នែកឧស្សាហកម្មនាឡិកាស្វីសដ៏ល្បីល្បាញនៅក្នុងពិភពលោក ៕សុភា