ភ្នំពេញ៖ បុរសម្នាក់ជាម្ចាស់រថយន្ដស្រវឹងស្រា បានឲ្យស្ត្រីម្នាក់ដែលជាបងស្រីបើករថយន្ដជំនួស តែខ្វះការប្រុងប្រយ័ត្ន បានគេចម៉ូតូក្មេងស្ទាវ ក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់១កង់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង ១០នាទី យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌នៅនិងកន្លែងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្រ្ដីម្នាក់និងអ្នករួមដំណើរម្នាក់បើករថយន្ដម៉ាក TOYOTA PRIUS ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AT-5227 បានធ្វើដំណើរពីទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនគួរសម លុះមកដល់ចំណុចកើតហេតុ រថយន្តបានគេចម៉ូតូក្រុមក្មេងស្ទាវមួយគ្រឿង អត់ចាំម៉ាក ក៏បានរេចង្កូចទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងកាខូចខាតបាក់អស់មួយកង់ ហើយរថយន្តមិនទាន់អស់ល្បឿន ក៏បន្តដំណើរទៅមុខបានប្រហែល៥០ម៉ែត្រ បណ្ដាលឲ្យរងការខូចខាតរថយន្ដផ្នែកខាងមុខដាច់កាឡេកង់បន្ដទៅមុខលែងរួច ក្នុងករណីគ្រោះថ្នាក់ចរាចរនេះមិនបង្ករបួសទេ ។
ក្រោយពេលកើត សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកកន្លែងកើតហេតុ ដើម្បីវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ