ព័ត៌មានទាន់ហេតុការណ៍៖

នាំសាហាយស្មន់មកដេកប្តីតាមទាន់ផ្អើលទាំងយប់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានប្តឹងសមត្ថកិច្ចសុំជួយអន្តរាគមន៍ ឃាត់ប្រពន្ធខ្លួន និងសាហាយស្មន់ យកមកដោះស្រាយតាមច្បាប់ បង្កការភ្ញាក់ផ្អើលកាលវេលម៉ោង​ ២ និង​៣០នាទី​ រំលងអធ្រាត្រ ឈានចូលថ្ងៃ​ទី​ ២០ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ​ស្ថិតនៅផ្ទះជួល​ ភូមិ​ ដំណាក់​ត្រយឹង​ សង្កាត់​ចោម​ចៅ​ទី២ ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ។ ​

បុរស​ជា​ប្តី​ ឈ្មោះ​ នី​ សាវឿន​ ​អាយុ​៣៩ឆ្នាំ ​មុខរបរ​ កម្មក​ររោង​ចក្រ​ ស្នាក់នៅភូមិ​ ដំណាក់​ត្រយឹង​ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែនជ័យ ​រាជធានីភ្នំពេញ​ មាន​ស្រុក​កំណើត​នៅ​ ភូមពីងពុង ឃុំក្រាំង​យ៉ូវ​ ស្រុកស្អាង ​ខេត្ត​កណ្ដាល​ ។ ចំណែក​ឯ​ស្រ្តី​ជាប្រពន្ធល្មោភ​កាម​មាន​ឈ្មោះ​ ទឹម​ សុណារ៉ា​​ អាយុ​៣៧ឆ្នាំ ​មុខរបរ​ កម្មការិនី​រោងចក្រ​រស់នៅ​ភូមិ​ ជាមួយ​គ្នា​ មាន​ស្រុក​កំណើត​នៅ​សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ ។ ដោយ​ឡែក​បុរស​ជា​សាហាយ​ឈ្មោះ​ ហ៊ាប​ គូក​ ​អាយុ​ ៣៤ឆ្នាំ​ មុខរបរ​ កម្មករ​រោងចក្រ​ ស្នាក់នៅភូមិ​កើតហេតុ​ហេតុ​ខាង​លើ​មាន​ស្រុកកំណើតនៅ​ភូមិ​ អំពិល ​ឃុំព្រះ​ស្តេច​ ​ស្រុក​ព្រះ​ស្តេច ​ខេត្ត​ព្រៃវែង​ ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ជា​ប្តី​ បាន​និយាយ​ប្រាប់ថា​ គាត់មានប្រពន្ធ ២លើកមកហើយ ដោយលើកដំបូង គាត់បានការត្រឹមត្រូវ ហើយពុំបានទំនាក់ទំនង និងប៉ះពាល់នារីជាប្រពន្ធដើមបន្តិចនោះឡើយ ដោយប្រពន្ធគាត់ទី១ ​រត់ទៅ​នៅ​ជាមួយ​ប្រុស​បាត់​ ។ លុះបានប្រពន្ធក្រោយ មិនបានរៀបការត្រឹមត្រូវទេ ប៉ុន្តែបានទំនាក់ទំនងស្រឡាញ់​គ្នា​ បាន​ប្រមាណ​១៦ឆ្នាំ​ហើយ​ និងមាន​កូន​៣នាក់​ផង​ដែរ​ ព្រម​ទាំង​បាន​ចុះ​អេតា​ស៊ីវិល​រួចទៅហើយ ​តែ​ប្រពន្ធ​គាត់​ ហែក​ចោល​បាត់ទៅ ។

​ប្រភពបានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​ ប្រមាណ​ជាង​២ខែ​ មុន​ ប្រពន្ធ​និយាយ​រឿង​ប្រាប់​ប្តី​ថា​ រូបគាត់(ប្រពន្ធ)​មាន​ទំនាក់ទំនង​ជាមួយ​ បុរស​ខាង​លើ​ តាម​ facebook​ បាន​សុំ​រស់នៅ​ជាមួយ​ តែ​ប្តី​មិន​ព្រម​ លុះ​ ប្រពន្ធ​គាត់​នៅ​តែ​ អង្វរក ច្រើន​ដង​ពេក​ ហើយ​ថែម​ប្រាប់​ការ​ទំនាក់ទំនង​ សុីជម្រៅ​ជាមួយ​គ្នា​ បាន​ពីរ​បី​ដង​រួច​មក​ហើយ​ផង​ដែរ​ ។ ពេល​នោះ​ប្រពន្ធ​របស់​គាត់ចេះ​តែ​អង្វរ​សុំ​រស់នៅ​ ជា​ទំនាក់ទំនង​ជាបង​ប្អូន​ទេ​ ដោយ​ឲ្យ​នៅ​ខាង​មុខ​ផ្ទះ​ ​ព្រោះ​បុរស​ជា​សាហាយ​បាក់​ចិត្ត​ស្រឡាញ់​ពេក​ ។ រហូត​ប្តី​បាន​ឲ្យ​មក​រស់​នៅ​ ជាមួយ​បាន​២ថ្ងៃ​២យប់​ថ្ងៃ​កើត​ ហេតុ​ខាង​លើ​ ស្រាប់​តែ​ ប្រពន្ធ​របស់​គាត់​មិន​ទៅ​ដេក​ជាមួយ​ គាត់​ បែរ​ជា​ទៅ​ដេក​ ជាមួយ​ សាហាយ​ស្មន់​ទៅ​វិញ​ ។ បន្ទាប់​មក​គាត់​តេ​ទូរស័ព្ទ ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ អន្តរាគមន៍​ឃាត់​ប្រពន្ធ​ និង​សាហាយ​ស្មន់​យក​ទៅ​សាក​សួរ​ភ្លាម​ៗ​ផង​ដែរ​ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ទោះបី​ដឹង​ប្រពន្ធមានទំនាក់ទំនងជាមួយប្រុសផ្សេងក៏ដោយ បុរសជាប្តីនោះនៅតែមានចិត្តមិនដាច់ អាណិតកូននៅសិក្សា​រៀនសូត្រ ដំបូង​ឡើយ​ថា​ ទាមទារ​សំណង​ក្នុង​មួយ​នាក់​ ចំនួន​៣ម៉ឺន​ដុល្លារ​ ដើម្បី​សង​ជំងឺ​ផ្លូវ​ចិត្ត​ តែចុង​ក្រោយ​ គាត់​ និង​ ដក​ពាក្យ​បណ្ដឹង​វិញ​ គ្រាន់​តែ​ ឲ្យ​បុរស​ជា​សាហាយ​ បែក​ចេញ​ពី​គ្រួសារ​របស់​គាត់​ ព្រម​ទាំង​ឲ្យ​ប្រពន្ធ​របស់​គាត់​ ធ្វើ​កិច្ច​សន្យា​ ចំពោះ​មុខ​ សមត្ថកិច្ច​ជួយ​ដឹង​លឺ​ ។

ក្រោយពេលកើតហេតុ​ ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ចោមចៅ​ទី​២​ បាន​បញ្ជូន​ ស្រ្ដី​ជាប្រពន្ធ​ និង​ សាហាយ​ស្មន់​ ទៅ​ជំនាញ​ខណ្ឌពោធិ៍សែនជ័យ​ ដើម្បី​រង់ចាំ​ភាគី​ជា​ប្តី​ ដក​ពាក្យ​បណ្ដឹង​វិញ​ ៕ សុខាសែនជ័យ


ចែករំលែក៖