ខេត្តកំពង់ធំ៖ វេលាម៉ោង១៨និង៣០នាទីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ០៦ នៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរកើតឡើង ម៉ូតូបុកម៉ូតូសណ្តោងរ៉ឺម៉ក ក្នុងទិសដៅស្របគ្នា(ពីជើងទៅត្បូង) បណ្តាលឲ្យម៉ូតូម៉ាកហុងដា C125 ពណ៌បៃតង ស្លាកលេខ កំពង់ធំ 1E.3108 បើកបរដោយឈ្មោះ នាត នី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិស្លា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ (របួសធ្ងន់) (មិនពាក់មួកសុវត្ថិភាព) ។ អ្នករួមដំណើរឈ្មោះ រើន.រ៉ូ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិ ឃុំជាមួយអ្នកបើកបរម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ ។ ជនរងគ្រោះមិនពាក់មួកសុវត្ថិភាពខណៈបើកបរនោះឡើយ ។
ម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាកសាន់យ៉ាន់ កូរ៉េ ពណ៌ក្រហមស្លាកលេខគ្មាន អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចអះអាងថា គ្រោះថ្នាក់នេះ កើតឡើងដោយមូលហេតុ ម៉ូតូសណ្តោងរ៉ឺម៉កគ្មានភ្លើងបំភ្លឺខាងក្រោយ រួមផ្សំនឹងអ្នកបើកបរម៉ូតូហុងដា C125 ឈ្មោះ នាត នី បើកបរមានល្បឿនលឿន ។ វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគនរបាលស្រុកស្ទោង ។
ក្រោយកើតហេតុ សមត្ថកិច្ច បាន បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងវាស់វែងធ្វើកំណត់ហេតុ ប្រមូល វត្ថុតាងរក្សាទុកនៅអធិការនគរបាលស្រុកស្ទោង និងបើកការស្រាវជ្រាវរកភាគីម្ខាងទៀតឲ្យចូលខ្លួនមកដោយស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី