ភ្នំពេញ៖ នៅរសៀល ថ្ងៃអង្គារ ១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៤,៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ត្រី តំណាងស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងបញ្ជាការដ្ឋានអង្គរក្ស បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះ ខែអកអំបុក នាថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីជាមន្ត្រី និងកងកម្លាំងពាក់ព័ន្ធ លោក លោកស្រីអភិបាលរងខណ្ឌ លោក អធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក នាយក-រងរដ្ឋបាលខណ្ឌ លោកប្រធាន-អនុប្រធានការិយាល័យចំណុះជំនាញពាក់ព័ន្ធ លោក លោកស្រីចៅសង្កាត់ទាំង១១ លោក នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១ និងលោក ប្រធានផ្នែកប្រជាការពារខណ្ឌផងដែរ ។
ក្រោយបញ្ចប់កិច្ចប្រជុំ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានផ្តល់ថវិកាឧបត្ថម្ភដល់កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធសម្រាប់ដោះស្រាយអាហារ ទឹក និងមធ្យោបាយ រួមមាន៖
អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចំនួន ៤,០០០,០០០រៀល
មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ចំនួន ៣,០០០,០០០រៀល
សង្កាត់ទាំង១១ ចំនួន ៥០០,០០០រៀល/សង្កាត់
ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ ចំនួន ៥០០,០០០រៀល/ប៉ុស្តិ៍
សរុបថវិកាចំនួន ១៨ ,០០០,០០០រៀល ៕ ស តារា