ព័ត៌មានទាន់ហេតុការណ៍៖

បុរសពោះម៉ាយកូន៣ បញ្ចប់ជីវិតក្នុងក្រោលគោ មិនដឹងមូលហេតុ

ចែករំលែក៖

ប៉ោយប៉ែត៖ បុរសស៊ីឈ្នួលឃ្វាលគោម្នាក់ ត្រូវក្មេងស្រី ប្រទះឃើញចងកសម្លាប់ខ្លួនមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលនៅម៉ោង៨ និង០០នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សពជនរងគ្រោះមានឈ្មោះ តាប់ ផាត់ ភេទប្រុស អាយុ៣៧ ឆ្នាំ ជាបុរសពោះម៉ាយមានកូន៣នាក់ ស្នាក់នៅភូមិកើតហេតុ មានទីលំនៅភូមិ/ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះត្រូវក្មេងស្រីប្រទះឃើញចងក នឹងក្រោលគោតាំងពីម៉ោង៨យប់ ថ្ងៃទី២០ ខែវិច្ឆកា ក្រោយពីប្រទះឃើញក្មេងស្រីបានមកប្រាប់ម្ដាយតែម្ដាយមិនជឿ ។ លុះព្រឹកថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៨ ក្មេងស្រីក៏ដើរទៅមើលម្ដងទៀត ក៏រត់មកប្រាប់ម្ដាយ ទើបបង្កភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកពិនិត្យតែម្ដង ។

ប្រភពថា ជនរងគ្រោះបានលែងលះប្រពន្ធជាង៣ ឆ្នាំហើយ ហើយគាត់ក៏ជាមនុសវិកលចរិក និងលេបថ្នាំប្រចាំថ្ងៃផងដែរ ។ ជនរងគ្រោះត្រូវម្ចាស់គោ ជួលមកឃ្វាលគោ ទើបតែបាន៦ថ្ងៃតែប៉ុណ្ណោះ ស្រាប់តែចងកសម្លាប់ខ្លួនមិនដឹងមូលហេតុ ។

នៅកន្លែងកើតហេតុ គេឃើញកម្លាំសមត្ថកិច្ចជំនាញចុះពិនិត្យលើដងខ្លួនសព តែពុំមានស្លាក់ស្នាមលើដងខ្លួនសង្ស័យជាករណីឃាត្តកម្មឡើយ ។

ក្រោយពីពិនិយ្យរួចរាល់ ទើបប្រគល់ឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា


ចែករំលែក៖