ខេត្តរតនគិរី៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញកំពុងធ្វើសកម្មភាពយកផ្លែឡាមមកអារ.ក ខ្លួនឯងដោយមិនដឹងពីមូលហេតុ នៅក្នុងផ្ទះ ក៏បានជួយបញ្ជូនទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗដែរ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៨ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងភូមិជ្រុង ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី។
លោក ជួប វណ្ណរក្ស អធិការនគបាលស្រុកបរកែវ បានឲ្យដឹងថា ជនរងគ្រោះដែលយកផ្លែឡាមអារ.ក ខ្លួនឯងមិនដឹងមូលហេតុ នោះមានឈ្មោះ ទីង នីវ ភេទប្រុស អាយុ៣១ឆ្នាំ ជនជនជាតិចារាយ រស់នៅភូមិ/ឃុំកើតហេតុខាងលើ។
លោកបន្តថា ជនរងគ្រោះ ត្រូវបានសាច់ញាតិប្រទះឃើញទាន់ពេលក៏បានជួយអន្តរាគមន៍ នឹងកម្លាំងនគរបាលប៉ុស្តិ៍បានទំនាក់ទំនងយក រថយន្តដឹកបញ្ជូនទៅមណ្ឌលសុខភាពស្រុកបរកែវ ប៉ុន្តែដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក ក៏ដឹកបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ៕ ជីវន្ត័