ភ្នំពេញ៖នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងតំបន់ប្រារព្ធពិធីបុណ្យអុំទូកមានករណីផ្ទុះកំប៉ុងហ្គាសតូចៗចំនួន៣លើកគិតពីម៉ោង៧៖០០នាទីដល់ម៉ោង១៤៖០០នាទី។
មន្ត្រីនាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ បញ្ជាក់ថា មូលហេតុនៃអគ្គិភ័យនេះ គឺ ហ្គាសទុកចោលហាលថ្ងៃរីកមាឌបង្កឱ្យផ្ទុះបណ្ដាលឱ្យបុរសម្នាក់របួសស្រាល ។
មន្ត្រីបានសំណូមពរសូមបងប្អូនអាជីវករលក់ដូរចល័តដែលភាគច្រើនតម្រូវប្រើប្រាស់កំប៉ុងហ្គាស សូមឲបង្កើនការប្រុងប្រយត្ត័ខ្ពស់បំផុតគឺ ៖
ត្រូវប្រើប្រាស់តែកំប៉ុងហ្គាសថ្មីបំផុតជៀសវាងប្រើប្រាស់កំប៉ុងហ្គាសណាដែលចាស់ប្រើនិងបញ្ជូលច្រើនសារ។
ហាមដាក់កំប៉ុងហ្គាសរបស់ខ្លួននៅហាលក្តៅបណ្តាលឱ្យឧស្ម័ននៅក្នុងកំប៉ុងរីកមាឌបង្កឱ្យផ្ទុះគ្រប់ពេលវេលា។
ហាមដាក់កំប៉ុងហ្គាសរបស់ខ្លួននៅក្បែរសារធាតុឆេះផ្សេងៗ ដូចជាដបសាំង សារធាតុប្រតិកម្មចំហេះផ្សេងៗ ។
អាជ្ញាធរ សង្ឃឹមយ៉ាងមុតមាំបំផុតក្នុងការចូលរួមពីប្រជាពលរដ្ឋនិងអាជីវករលក់ដូរចល័ត និងគោលដៅសំខាន់ៗដែលកំពង់ប្រើប្រាស់ឧស្ម័នឆេះឬផ្ទុះឆេះ ត្រូវប្រុងប្រយត្ត័ខ្ពស់បំផុត ជៀស វាងកើតមានអគ្គិភ័យឡើងជាយថាហេតុ៕ចេស្តា