ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះបំផ្លាញផ្ទះអស់មួយខ្នង និងខូចខាតទ្រព្យសម្បត្តិអស់មួយចំនួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អគ្គិភ័យមួយបានកើតឡើងដោយមិនដឹងមូលហេតុ និងបានបំផ្លាញផ្ទះអស់មួយខ្នង ព្រមទាំងលុយ និងមាសអស់មួយចំនួនតែមិនរាលដាលឆេះដល់ផ្ទះអ្នកជិតខាង ហើយក៏មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សដែរកាលពីវេលាម៉ោង២០និង៣៥នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិសំរោងក្រោមឃុំ-ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ យូ សុីម ភេទស្រី អាយុ៧៦ឆ្នាំ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍នេះ ខូចខាតផ្ទះធ្វើពីឈើទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងក្តារ១ខ្នង ទូឈើ៥, ខ្សែកមាស១ខ្សែ ទម្ងន់៥ជី, លុយដុល្លារ២៨០០ដុល្លារ, ក្រៅពីនេះ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ។

ហេតុការណ៍នេះ សមត្ថកិចបានអន្តរាគមន៍មិនបណ្តាលឲ្យភ្លើងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ រហូតមកដល់ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុនៃការឆេះនេះ ៕ សេនាស័ក្ត


ចែករំលែក៖