ខេត្តព្រះសីហនុ៖ រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៤:៤០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៩៧-១៩៨ ស្ថិតនៅក្នុងភូមិអូរឧកញ្ញ៉ាហេង ឃុំអូរឧញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូ០១គ្រឿងម៉ាក XR 250 ពណ៌ ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ1AP-5850 អ្នកបើកបរដោយឈ្មោះ គង់ មាស ភេទ ប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ស្រុកទន្លេបាទី ខេត្តតាកែវ មានទិសដៅឆ្លងថ្នល់ពី ជើង ឆ្ពោះទៅ ត្បូង លុះមកដល់ចំណុចខាងលើត្រូវបានម៉ូតូ ០១គ្រឿងបុកពីចំហៀងម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ1G-3962 អ្នកបើកបរដោយឈ្មោះ កែវ ជីញជីញ ភេទ ប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស រួមដំណើរ០១នាក់ឈ្មោះ ឡាច ម៉ាញ ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស អ្នកទាំងពីរមានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទិសដៅពី ខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ ។ គ្រោះថ្នាក់នេះបណ្ដាលឲ្យរងរបួសមនុស្សចំនួន ០២នាក់ និងស្លាប់មនុស្ស ០១នាក់ ៖
១,ឈ្មោះ កែវ ជីញជីញ អ្នកបើកបរម៉ូតូ HONDA C125 ស្លាប់នៅកន្លែងកើតហេតុ ( សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ) ។
២,ឈ្មោះ ឡាច ម៉ាញ អ្នករួមដំណើរលើម៉ូតូ HONDA C125 រងរបួសស្រាល បញ្ចូនទៅសម្រាកព្យាបាលនៅគ្លីនិក វាលរេញ ។
៣,ឈ្មោះ គង់ មាស អ្នកបើកបរម៉ូតូ XR250 រងរបួសធ្ងន់ បញ្ចូនទៅសម្រាកព្យាបាលនៅគ្លីនិកវាលរេញ ។
រីឯវត្ថុតាង ម៉ូតូ ០២គ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕ ឆ្លាម សមុទ្រ