ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក ថ្ងៃចុងក្រោយ!

ចែករំលែក៖

នៅរសៀលថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នេះ សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញ ដង្ហែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គនឹងយាងទតព្រះរាជពិធីបុណ្យអុំទូក បណ្តែប្រទីប និងបាញ់កាំជ្រួចនារាត្រីយប់ថ្ងៃចុងក្រោយនេះផងដែរ។

សូមបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាការប្រណាំងទូកងនៅមាត់ទន្លេមុខព្រះបរមរាជវាំងនៅថ្ងៃចុងក្រោយនេះអោយបានច្រើនកុះករទាំងអស់គ្នា។

សូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ជួយសម្រួលចរាចរណ៍ និងថែរក្សាសុវត្ថិភាពសណ្តាប់ធ្នាប់អោយបានល្អ ដើម្បីបងប្អូនជនរួមជាតិ និងទេសចរអន្តរជាតិបានសប្បាយរីករាយនៅក្នុងថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូកទាំងអស់គ្នា៕


ចែករំលែក៖