ព័ត៌មានទាន់ហេតុការណ៍៖

រពិសដៃជាប់ខ្នោះ ជនសង្ស័យម្នាក់លួចទូរស័ព្ទដៃយកទៅលក់ ម្ចាស់តាមទាន់ ប្ដឹងសមត្ថកិច្ច

ចែករំលែក៖

ខេត្តកំពង់ធំ៖ ថ្ងៃទី ២២ វិច្ឆិកា ២០១៨ សមត្ថកិច្ចបានឲ្យដឹងថា បានទទួលបណ្ដឹង ពីជនរងគ្រោះថា មានជនសង្ស័យម្នាក់លួចទូរស័ព្ទដៃ នៅភូមិស្លា​ ឃុំទ្រា ស្រុកស្ទោង មានករណីចោរលួចយកទូរស័ព្ទម៉ាក iphone 6 plusព៌ណខ្មៅ ។

ជនសង្ស័យឈ្មោះ មាស វី ហៅ ម៉ាប់ ភេទ​ប្រុស អាយុ ១៨ ឆ្នាំមានទីលំនៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង មុខរបរ មិនពិតប្រាដក ជាមុខសញ្ញាតែងធ្វើសកម្មភាពលួចកាបូបនៅតាមរថយន្តដេកតាមដងផ្លូវ ។

ជនរងគ្រោះឈ្មោះ ថេង ដែន ភេទ ប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិ ស្រង់យ៉ង់ខាងត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ។

តាមការបញ្ជាក់របស់ជនរងគ្រោះបានបំភ្លឺឲ្យសមត្ថកិច្ចយើងដឹងថា នៅថ្ងៃទី ២១ វិច្ឆិកា ២០១៨ ខ្លួនបានជិះម៉ូតូមកលេងផ្ទះមិត្តភក្តិឈ្មោះមឿន នៅភូមិស្លា ឃុំទ្រា ស្ទោង ពេលមកដល់បាននាំគ្នាផឹកស៊ីរួមមានឈ្មោះ មឿន ឈ្មោះជាតិ រហូតដល់ម៉ោងប្រហែល៩ និង ៣០ នាទីក៏នាំគ្នាដេកដោយទុកទូរសព្ទនៅក្បាលដំណេក ហើយនៅម៉ោងប្រហែល១២យប់មានមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះជិះម៉ូតូម៉ាកHongda Dream C125 សេរី២០១៣ ចូលមកសុំកន្លែងដេកដោយនិយាយថាពំុមានផ្ទះដេកទេពួកខ្ញុំក៏ព្រមឲ្យដេកលើអង្រឹង លុះនៅម៉ោង៤ទៀបភ្លឺខ្ញុំភ្ញាក់ឡើងស្រាប់តែបាត់ទូរសព្ទដែលខ្ញុំដាក់លើក្បាលដំណេកចំណែកមនុស្សប្រុសដែលចូលមកសំុកន្លែងដេកនោះក៏ចេញទៅបាត់ដែរ ។

នៅម៉ោង៦ព្រឹកពួកខ្ញុំបានតាមរករហូតម៉ោង១រសៀល ទើបជួបមនុស្សប្រុសនោះនៅផ្ទះមេភូមិត្រាច ឃុំកំពង់ចិនជើង និងបាននាំទៅយកទូរស័ព្ទពីកន្លែងលក់នោះមកវិញ ។

ករណីនេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងតាមនីតិវិធី ៕ ប៊ុនរិទ្ធី


ចែករំលែក៖