ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន និងខ្មែរ ពាក់ព័ន្ធបទល្មើសទទួលផលចោរកម្ម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុបានកសាងសំណុំរឿងបញ្ជួន ជនសង្ស័យចំនួន០២នាក់(ឃាត់ខ្លួនគោលដៅផ្សេងៗគ្នា)ព្រមទាំងវត្ថុតាងទៅសាលាដំបូង ខេត្តព្រះសីហនុ ពាក់ពន្ធ័បទល្មើសផ្សេងៗគ្នា ។

ជនសង្សយ័ ឈ្មោះអេង រដ្ឋាភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរធ្វើស្រែមានទីលំនៅភូមិព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ដែលសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨នៅចំណុចកោះក្របីស្ថិតក្នុងភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ពន្ធ័ករណីរក្សាទុកអាវុធខុសច្បាប់ ក្នុងនោះវត្ថុតាងរួមមាន អាវុធអាការ៤៧ចំនួន០១ដើម បង់០១ គ្រាប់ចំនួន៧៤គ្រាប់ សំបកផ្ទុះ០៨ អាវុធម៉ាកវាំងឌឺឡុង០១ដើម និងខោ នគរបាលចំនួន០២ និងជនសង្សយ័ឈ្មោះ យ៉ាង លីជី ភេទស្រី (ជនជាតិចិន) អាយុ២៨ឆ្នាំ មុខរបរទទួលបញ្ចាំ មានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ដែលសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨នៅចំណុចចំការស្ពៃស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ពាក់ពន្ធ័បទល្មើសទទួលផលចោរកម្ម ដកហូត វត្ថុតាង រួមមាន ម៉ូតូចំនួន១៦គ្រឿង (ប្រគល់ឲ្យម្ចាស់វិញ២គ្រឿង) ចំណែកម៉ូតូចំនួន១៤គ្រឿងទៀត បញ្ជូនទៅសាលាដំបូង ខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖