ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនីឆេះបង្គោលខ្សែ ភ្លើងបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ យកបំពង់ពន្លត់អគ្គិភ័យយកមកជួយបាញ់ពន្លត់ភ្លើង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជិត៥ទៀបភ្លឺ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៧៣ កែងនឹងផ្លូវលេខ៤០៦ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រពភព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេឮសំទ្បេងផ្ទុះ ស្រាប់តែចេញមកមើល ក៏ឃើញមានអណ្តាតភ្លើង កំពុងឆាបឆេះបង្គោលខ្សែភ្លើង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ខាងសមត្ថកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋយើងយកបំពង់ពន្លត់អគ្គិភ័យ ចេញមកជួយអន្តរាគមន៍ពន្លត់ ភ្លាមៗផងដែរ ។ ប៉ុន្តែមិនអាចបាញ់ពន្លត់ភ្លើងរលត់បានទេ ទើបសមត្ថកិច្ច បានទំនាក់ទំនងទៅខាង EDC ដើម្បីផ្តាច់ចរន្ត អគ្គិសនី ។
បន្ទាប់ពីកើតហេតុ ក៏មានរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការរាជធានីភ្នំពេញចេញមកអន្តរាគមន៍បាញ់រលត់ភ្លើងទៅវិញ នៅវេលាម៉ោងជាង៥ ព្រឹកនៅថ្ងៃដដែល ៕ ជ្រោយពេជ្រ