ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ចំណងមិត្ដភាព រវាងទីក្រុងភ្នំពេញ,ហាណូយ, វៀងចន្ទ័ នៅតែពង្រឹងចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី នៃប្រទេសទាំង៣ ប្រជាជនទាំង៣ឲ្យកាន់តែរឹងមាំ ស្ថេរភាព និងយូអង្វែង ។
លោក ឃួង ស្រេង បានបញ្ជាក់បែបនេះខណៈលោក ទទួលជួប សម្ដែងការគួសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ បញ្ជាការដ្ឋានយោធា នៃសាធារណៈរដ្ឋ សង្គម និយមវៀតណាម ដឹកនាំដោយ លោកឧត្តសេនីយ៏ ទោង្វៀង ថេកេត ប្រធាននយោបាយ នៃបញ្ជាការដ្ឋានយោធាទីក្រុងហាណូយ និងគណៈប្រតិភូ ឡាវ ដឹកនាំដោយលោកវរសេ នី យ៏ឯក ស៊ី ថាក់វីសៃ មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពរដ្ឋធនីវៀងចន្ទ័ ជំនួបនេះបានប្រព្រឹតទៅកាលពីថ្ងៃពុធ ៦រោច ខែកត្ដិក ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦ ២ត្រូវនិងថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ កិច្ចប្រជុំរវាង ប្រទេសទាំង៣នេះ បានបញ្ចប់ទៅកាលពីថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៨ ក្នុងនាមរាជធានីភ្នំពេញ ធ្វើជាម្ចាស់ ផ្ទះ ក្នុងគោលបំណង ពង្រឹងចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី នៃប្រទេសទាំង៣ ប្រជាជនទាំង៣ឲ្យកាន់តែរឹងមាំ ស្ថេរភាព និងយូអង្វែង ។
លោក ឃួង ស្រេង បានថ្លែងថា៖ ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងយើងទាំង២គឺមានតំលៃ និងមានផលប្រយោជន៏សំរាប់ប្រជាជន និងប្រទេសយើងទាំង២ក្នុងការជួយគ្នាទៅវិញទៅមក ព្រោះនៅពេលយើងមានបញ្ហាគឺមានតែប្រទេសជិតខាងនឹងហើយដែលជួយយើងមុនគេ។ ពិសេសមិត្តវៀតណាម បានជួយកម្ពុជាក្នុងការរំដោះ ប្រជាជនកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៏ប៉ុលពត។នេះជាការពិតដែលកម្ពុជាតែងបានប្រាប់ទៅ យុវវ័យជំនាន់ក្រោយមិនត្រូវភ្លេចពីគុណបំណាច់នេះ ។
លោក ង្វៀង ថេកេត បានលើកឡើងថា៖ ភាពសប្បាយ រីករាយ និងការអភិវឌ្ឍ របស់ប្រជាជនកម្ពុជា គឺជាភាពសប្បាយរីករាយរបស់រដ្ឋ,ប្រជាជន និងកងទ័ពវៀតណាមដែរ។
កម្ពុជា,វៀតណាម,ឡាវ មានភូមិផងរបងជាមួយគ្នានៅពេលមានបញ្ហា យើងត្រូវ រួមគ្នាដោះស្រាយដោយសន្តិវិធី។
ដោយឡែកក្នុងឱកាសនេះដែរ គណៈប្រតិភូកង ទព័ឡាវដឹកនៃដោយ វរសេនីយ៏ឯក ស៊ី ថាក់វីសៃ មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពរដ្ឋធានីវៀងចន្ទ័ ក៏បានបញ្ជាក់ផងដែរថា៖ ចំណងមិត្តភាពសាមគ្គីភាពក ម្ពុជា.ឡាវ ដែលមានវប្បធម៌ប្រពៃណីទំនៀមទំលាប់ស្រដៀងគ្នា នឹងជាមិត្តចាស់របស់កម្ពុជា។ យើងបានដោះស្រាយបញ្ហាប្រឈម ការវិវាទនានាតាមបណ្តោយព្រំដែនប្រកប ដោយមិត្តភាព សាមគ្គីភាពនិងមានផលប្រយោជន៏ទៅវិញ ទៅមកដោយស្មើភាព។
លោក ស៊ី ថាក់វីសៃ ក៏បានលើកឡើងពីកិ ច្ចប្រជុំប្តូរវេណ តាមរបៀបវិលជុំ១ឆ្នាំម្តងរវាងបញ្ជាការដ្ឋានទីក្រុងទាំង៣ ភ្នំពេញ,ហាណូយ,វៀងចន្ទ័ ដោយបានឯកភាពគ្នាលើបញ្ហាជាច្រើន និងបន្តកិច្ចសហប្រតិបត្តិការគ្នាទាំង៣ទីក្រុងហើយនឹងដោះស្រាយបញ្ហាជាមួយគ្នាក្នុងក្របខណ្ឌសន្តិវិធី ហើយបើមានបញ្ហាណាមួយកើតឡើងយើងត្រូវរួមគ្នាដោះស្រាយ ដោយមិនត្រូវប្រើអំពើហិង្សាដាក់គ្នាឡើយ ៕ សំរិត