ដើម្បីធានាដល់កិច្ចប្រជុំកំពូល G-20 ប្រព្រឹត្តទៅយ៉ាងរលូន រដ្ឋាភិបាលអាហ្សង់់ទីន បានប្រកាសថា នៅថ្ងៃទី៣០ ខែវិច្ឆិកា គឺជាថ្ងៃឈប់សម្រាកបុណ្យហើយ ទីក្រុង នឹងត្រូវបិទតំបន់មួយចំនួន ។
នៅថ្ងៃទី២៨ ខែវិច្ឆិកា ពលរដ្ឋអាហ្សង់ទីនរាប់សិបពាន់នាក់ បាននាំគ្នាដង្ហែក្បួន នៅទីក្រុង Buenos Aires ពេលដែលទីក្រុងកំពុងត្រៀមលក្ខណៈ ដើម្បីស្វាគមន៍មេដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចកំពូលទាំង២០ នៅលើពិភពលោក ។
ក្រុមបាតុករបានលើកស្លាកបដាប្រឆាំង និងដង្ហែក្បួន ដើម្បីសន្តិភាព ក្រុមបាតុករ បានចោទប្រកាន់ បណ្តាមេដឹកនាំប្រទេស G-20 គ្រាន់តែមានបំណងចងប្រើប្រាស់តំបន់នេះតែប៉ុណ្ណោះ នឹងចង់ដណ្តើមយកធនធានធម្មជាតិដែលនៅសេសសល់ក្នុងតំបន់ ។
ព្រះរាជ្យទាយាទ អារ៉ាប៊ី សាអ៊ូឌីត Mohammed Bin salmanបានទៅដល់ទីក្រុង Buenos aires កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ។ សន្តិសុខត្រូវបានរឹតបន្តឹង នៅជុំវិញស្ថានទូត អារ៉ាប៊ី សាអ៊ូឌីត ដោយមានរបាំងការពារ ខ្លាចមានបាតុកម្មកើតឡើង។
ដើម្បីធានាដល់កិច្ចប្រជុំដោយជោគជ័យ អាហ្សង់ទីន បានប្រកាស ថា នៅថ្ងៃទី៣០ ខែវិច្ឆិកា គឺជាថ្ងៃសម្រាក់ ដូច្នេះយើងនឹងបិទផ្លូវមួយចំនួននៅទីក្រុង ដែលចាប់ផ្តើម នៅយប់ថ្ងៃទី ២៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ ។
អាហ្សង់ទីន ធ្វើជាម្ចាស់ផ្ទះនៅក្នុងកិច្ចប្រជុំ G-20 ក្នុងពេលដែលប្រទេសនេះ កំពុងតែខិតខំឆ្លងកាត់នូវវិបត្តិសេដ្ឋកិច្ច ។ កន្លងមក រដ្ឋាភីបាលអាហ្សង់ទីន បានអនុវត្តគោលនយោបាយ «ព្យួរក្រពះ» កាត់បន្ថយការចំណាយរបស់រដ្ឋ ។ នៅក្នុងកិច្ចប្រជុំ G-20 ឆ្នាំនេះ នឹងផ្តោតសំខាន់ទៅលើកិច្ចពិភាក្សា ស្តីអំពីពាណិជ្ជកម្ម និងបម្រែបម្រួលអាកាសធាតុ ។
ប៉ុន្តែនៅក្នុងកិច្ចប្រជុំនេះ នឹងគ្របដណ្តប់ដោយ រឿងរ៉ាវជាច្រើន ពិសេសគឺការចាប់នាវាចម្បាំងអ៊ុយក្រែន ពីសំណាក់រុស្ស៊ី ។ ជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកអាចនឹងលុបចោលជំនួបជាមួយប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នាឱកាសចូលរួមកិច្ចប្រជុំ G20 នៅឯប្រទេសអាហ្សង់់ទីន នៅចុងខែវិច្ឆិកានេះ ក្រោយមានការ ប៉ះទង្គិចគ្នារវាងរុស្ស៊ី នឹងអ៊ុយក្រែននៅតំបន់សមុទ្រនៃឧបទ្វីប គ្រីមៀ។
លោក ដូណាល់ ត្រាំ កត់សម្គាល់បែបនេះ ប្រាប់សារព័ត៌មាន Washington Post នៅថ្ងៃអង្គារ សប្ដាហ៍នេះ ជាមួយការ បញ្ជាក់បន្ថែមថា លោកនឹងសម្រេចចិត្តមួយ ក្រោយពិនិត្យរបាយការណ៍ទាំងស្រុង ជុំវិញឆ្មាំសមុទ្ររុស្ស៊ី បើកការបាញ់ ប្រហារ និងរឹបអូសទូកអ៊ុយក្រែនចំនួន៣គ្រឿង នៅឯដែនសមុទ្រនៃឧបទ្វីបគ្រីមៀ កាលពីថ្ងៃអាទិត្យ ។ លោក ត្រាំ បានលើកឡើង ដូច្នេះថា៖ «ខ្ញុំប្រហែលជានឹងមិនមានជំនួបជាមួយប្រធានាធិបតីពូទីនឡើយ…ខ្ញុំមិនចូលចិត្តការឈ្លានពានរបៀបនេះនោះទេ ហើយខ្ញុំមិនចូលចិត្តការឈ្លានពានទាល់តែសោះ»។
គួរបញ្ជាក់ថា បើតាមការគ្រោងទុក លោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងជួបពិភាក្សាគ្នានាឱកាសចូលរួមកិច្ច ប្រជុំ G20 ក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់់ទីន នៅចុងខែវិច្ឆិកានេះ៕ ម៉ែវ សាធី