ព័ត៌មានទាន់ហេតុការណ៍៖

លោកសាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំ កំពុងសម្ងំប្រមូលប្រាក់ពុករលួយ ពីំទំនិញគេចពន្ធ និងគ្មានច្បាប់អនុញ្ញ្ញាតឆ្លងដេនចេញ ចូល

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ រថយន្ដដឹកទឹកកក បង្កប់ជរ័ទឹក រាប់សិបតោនក្នុងមួយខែ ឆ្លងដែនចូលទៅប្រទេសថៃ តាមច្រកទ្វារអន្តរជាតិជាំ នៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។

លោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំ ស្ថិតនៅក្នុងស្រុកអន្លង់វែង កំពុងរងការចោទថា កំពុងតែសម្ងំប្រមូលប្រាក់ពុករលួយ ពីក្រុមអាជីវករដឹកទំនិញ គ្មានច្បាប់អនុញ្ញ្ញាត ឆ្លងដែនចូលទៅប្រទេសថៃរៀងរាល់ថ្ងៃ ។

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មានសេចក្ដីរាយការណ៍ពីច្រកទ្វារអន្តរជាតិជាំមកថា លោក សាប់យឿន បានបើកដៃឲ្យឈ្មូញ នាំទំនិញគ្មានច្បាប់អនុញ្ញាត ប្រភេទជរ័ទឹក រាប់សិបតោន ចូលទៅប្រទេសថៃ តាមច្រកទ្វារអន្តរជាតិជាំ ។

ការបើកភ្លើងខៀវឲ្យឈ្មូញនាំទំនិញគ្មានច្បាប់អនុញ្ញាត ឆ្លងដែនយ៉ាងអនាធិបតេយ្យ បែបនេះ ដោយគេចោទថា កំពុងតែប្រព្រឹត្តអំពើ ពុករលួយធ្ងន់ធ្ងរ ប្រមូលប្រាក់ដាក់ក្នុងហោប៉ៅ ដើម្បីមានបានក្នុងសង្គមគ្រួសាររបស់ខ្លួន ។

លោក សាប់ យឿនប្រធាន ស្នាក់ច្រកទ្វារអន្តរជាតិជាំឆ្លើយបដិសេធន៍ថា អត់បានដឹងរឿងអីទេ ។

ម្ចាស់អាជីវកម្មជ័រទឹកឆ្លងដែនតាមច្រកអន្តរជាតិជាំ បានឲ្យដឹងថា ការរត់ការណ៍បង់ប្រាក់ឲ្យច្រកទ្វារជាំ ដូចបង់អីវ៉ាន់ចាបហួយដែរ ។

រឿងចំនួនទឹកប្រាក់មិនអាចបញ្ជាក់បានទេ ប៉ុន្តែក្នុងមួយជើង ដឹកបានតែ៥ទៅ៦តោនតែប៉ុណ្ណោះ ៕ ប៉ែន នួន


ចែករំលែក៖