ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិថ្លែងការកោតសរសើរ ចំពោះសេចក្តីប្រកាសតែង តាំងនាយទាហានជាន់ខ្ពស់ចំនួន ៣ រូបដែលព្រះមហាក្សត្រ តម្លើងឋានន្តរស័ក្តិ និងផ្តល់មុខតំណែងថ្មីក្នងកងយោធពលខេមរ ភូមិន្ទ(ខ.ភ.ម) ស្របតាមតួនាទី ក្នុងភារកិច្ចថ្មី ។
សម្តេចថ្លែងដូច្នេះ ក្នុងពិធីប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍ បូកសរុបការងារខែ វិច្ឆិកា និងដាក់ចេញទិសដៅខែធ្នូ ឆ្នាំ២០១៨ កាលពីព្រឹកថ្ងៃសុក្រ ៨រោច ខែកត្តិក ឆ្នាំច សំរឹ ទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នៅសាលប្រជុំក្រសួងការពារជាតិ ។
ក្នុងរបាយការណ៍បូកសរុបដែលអានដោយ លោកនាយឧ ត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ ក្រសួងការពារជាតិបានលើកឡើងពីសភាការណ៍ជាតិ អន្តរជាតិ កំពុងមានការវិវត្តទៅ មុខឥតឈប់ឈរ បញ្ហាទក់ទង នឹងខែ ធ្នូ ឆ្នាំ ២០១៨ នេះ មានបុណ្យទានច្រើន ពិសេសចុងខែឆ្នាំនេះទាក់ទង និងវិមានឈ្នះ+ឈ្នះតែម្តង ។
បន្ទាប់មក អង្គប្រជុំ ក៏បានពិភាក្សាគ្នាផុលផុស លើបញ្ហាផ្សេងៗទាក់ទង នឹងបុណ្យឆ្លងឆ្នាំ ដែលរៀបចំរយះពេលបីថ្ងៃ នៅវិមានអនុស្សវរីយ៍ នយោបាយ ឈ្នះ+ឈ្នះ រយះពេលបីយប់ បីថ្ងៃ និងសម្ពោធនៅទីនោះ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដោយមានរៀបចំផែនពិធីការ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ច្រើនពាន់នាក់ នៅទីនោះ បង្ហាញនូវការឯកភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងមិត្តបរទេសជាច្រើន និងចូលរួមញាំងពិធីនេះ ឲ្យកាន់ តែអាធិកអាធ័ម ក្នុងស្មារតីសាមគ្គី ឯកភាពខ្ពស់ផងដែរ ៕ សុខដុម