ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលដ៍ ផ្តល់ជូនសន្ធឹកសន្ធាប់នាឱកាសចុងឆ្នាំ!

ចែករំលែក៖

រាជធានីភ្នំពេញ ៣០ វិច្ឆិកា ២០១៨ ៖“រីករាយបុណ្យណូអែល និងសួស្តីឆ្នាំថ្មី!” ប្រារព្ធឱកាសដ៏ពិសេសនេះនៅណាហ្គាវើលដ៍ និងទទួលបាននូវការបញ្ចុះតម្លៃសន្ធឹកសន្ធាប់ និងទស្សនាការសម្តែងលំដាប់ពិភពលោកដោយផ្ទាល់ដោយសេរី!

ចាប់ពីថ្ងៃទី ២៤ វិច្ឆិការហូតដល់ចុងឆ្នាំ លោកអ្នកនឹងទទួលបានកាដូណូអែលដ៏ស្រស់ស្អាតមួយឥតគិតថ្លៃ! វាជាតុក្កតារូបក្តាន់ដែលផ្តល់ជូនរហូតអស់ពីស្តុកដោយលោកអ្នកត្រូវចំណាយ ៥០ដុល្លារ ឬច្រើនជាងនេះក្នុងវិក្កយបត្រមួយនៅភោជនីយដ្ឋានណាមួយរបស់ណាហ្គាវើលដ៍ ឬទិញកញ្ចប់ស្នាក់នៅ Silver ឬ Gold នៅសណ្ឋាគារណាហ្គាវើលដ៍ ។

 

ក្នុងឱកាសចុងឆ្នាំដ៏ពិសេសនេះ ណាហ្គាវើលដ៍នឹងមានការតុបតែងដ៏ទាក់ទាញ រួមមាន ដើមឈើណូអែលដែលមានពន្លឺចែងចាំងដ៏ស្រស់ប្លែក ហើយពុកម៉ែបងប្អូន ក៏អាចជាវនំ នំស្រួយ និងស្ករណូអែលដែលមានដាក់លក់នៅសាលទទួលភ្ញៀវណាហ្គាវើលដ៍ និងនៅភោជនីយដ្ឋានក្រោមដី Food Pavilion នៅណាហ្គាទី ២ រៀងរាល់ថ្ងៃផងដែរ ។

 

ក្រោមបរិយាកាសដ៏សែនមនោរម្យនាពេលល្ងាច ពុកម៉ែបងប្អូនអាចមកទស្សនាការសម្តែងអបអរបុណ្យណូអែលដោយសេរីនៅសាលមហោស្រព NABA នៅណាហ្គាទី ២ ចាប់ពីម៉ោង​ ៨យប់ ពីរៀងរាល់ថ្ងៃព្រហស្បតិ៍ដល់អាទិត្យ ចាប់ផ្តើមពីថ្ងៃទី ១ ធ្នូ តទៅ​ ។ វាជាការសម្តែងលំដាប់ពិភពលោករយៈពេល ៤៥ នាទីនៅក្នុងសាលមហោស្រពបច្ចេកវិទ្យាវីដេអូ mapping ដំបូងគេបង្អស់នៅកម្ពុជាដែលផ្តល់ជូនដោយសិល្បករ-សិល្បការិនីអន្តរជាតិ និងស័ក្តិសមបំផុតសម្រាប់ទាំងកុមារ និងមនុស្សពេញវ័យ ។ សំបុត្រផ្តល់ជូនឥតគិតថ្លៃនៅណាហ្គាវើលដ៍ ។ ពុកម៉ែបងប្អូនអាចមកនៅម៉ោង ៧:៣០យប់ និងថតរូបជាមួយតាណូអែលនៅមុនការសម្តែង និងលេងជាមួយព្រិលនៅច្រកចូលបន្ទាប់ពីទស្សនាការសម្តែងផងដែរ!

 

សូមនាំក្រុមគ្រួសារ និងមិត្តភ័ក្តិមកភ្លក្សម្ហូបកំពូលរសជាតិ ដូចជា មាន់ទួគីញាត់គ្រាប់កៅឡាក់ ឬនំផ្លែឈើណូអែលចំហុយដែលមានដាក់លក់នៅភោជនីយដ្ឋានអ៊ីតាលីប្រណីត Bistro Romano ពីថ្ងៃទី ១៧ ដល់ ២៥ ធ្នូ ។ ជម្រើសមួយទៀត ពុកម៉ែបងប្អូនអាចមកពិសាអាហារឈុតពិសេសពេលល្ងាច ៤ មុខនៅថ្ងៃទី ២៤ ធ្នូ និង ៣១ ធ្នូ នៅភោជនីយដ្ឋានប្រណីតបារាំង Le Gourmet ក៏បាន។ សម្រាប់អ្នកដែលចូលចិត្តអាហារប៊ុហ្វេ ណាហ្គាវើលដ៍មានផ្តល់ជូនម្ហូបពិសេសបន្ថែមនៅថ្ងៃទី ២៤ ២៥ និង ៣១ ធ្នូ នៅភោជនីយដ្ឋានប្រណីត 2Pangea ដែលជាភោជនីយដ្ឋានឈ្នះពាន

រង្វាន់លំដាប់ពិភពលោកឆ្នាំ ២០១៨ ដែល ២ នាក់ចំណាយ ៣៩ដុល្លារប៉ុណ្ណោះ ។ ដើម្បីទាក់ចិត្តអ្នកជាទីស្រឡាញ់របស់អ្នក អ្នកក៏អាចកក់អាហារពេលល្ងាចពិសេសនៅល្ងាចឆ្លងឆ្នាំផងដែរនៅភោជនីយដ្ឋានប្រណីតចិន Hall of Golden Chimes ខណៈអ្នកអាចទស្សនាទេសភាពដ៏ស្រស់ស្អាតនៃការបាញ់កាំជ្រួចផងដែរ ។

ដើម្បីចូលរួមស្វាគមន៍ឆ្នាំថ្មីដែលជាឆ្នាំមហាមង្គល សូមអញ្ជើញចូលរួមកម្សាន្តនៅក្នុងមហាព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំដ៏កក្រើកនៅសួនច្បារសម្តេច ហ៊ុន​ សែន នៅមុខណាហ្គាវើលដ៍ដែលចូលរួមសម្តែងដោយកំពូលតារាចម្រៀងជួរមុខប្រចាំព្រះរាជាណាចក្រកម្ពុជា និងអន្តរជាតិជាច្រើនរូប ចាប់ពីម៉ោង ១០យប់នៅថ្ងៃទី ៣១ ធ្នូ! ទស្សនាដោយសេរី! ចូលរួមរាប់ថយក្រោយ និងស្វាគមន៍ឆ្នាំថ្មីនៅណាហ្គាវើលដ៍!

###

អំពីណាហ្គាវើលដ៍

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង១.៦៥៨ បន្ទប់ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាប្រណីតពីរសាលមហោស្រពNABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី ២  ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Groupដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលប្រជុំដែលបំពាក់ដោយបរិក្ខារទំនើបៗ ។ សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖

Ms. Melanie Loong

Senior Marketing Communications Manager

Tel: (+855) 10 737 684

Email: melanieloong@nagaworld.com

 

កញ្ញា ភោគ សូលីនដា

Brand Executive, Marketing Communications

Tel: (+855) 15 61 88 86

Email:phouksolinda@nagaworld.com

ទទួលបានតុក្កតារូបក្តាន់ដ៏ស្រស់ស្អាតឥតគិតថ្លៃ!

នំ និងស្ករណូអែលពិសេស ដាក់លក់នៅណាហ្គាវើលដ៍

ទស្សនាការសម្តែងអបអរបុណ្យណូអែលដោយសេរីនៅសាលមហោស្រព NABA

ទស្សនាការសម្តែងអបអរបុណ្យណូអែលដោយសេរីនៅសាលមហោស្រព NABA

ទស្សនាការសម្តែងអបអរបុណ្យណូអែលដោយសេរីនៅសាលមហោស្រព NABA

 


ចែករំលែក៖