ខេត្តកំពង់ធំ៖ ក្មេងប្រុសម្នាក់ត្រូវបានគេដឹងថា កើតជំងឺស្កន់ជ្រូកជាយូរមកហើយ រហូតមក់ថ្ងៃកើតហេតុ ស្រាប់តែគេប្រទះឃើញលង់ទឹកស្រះ ក្រោយផ្ទះស្លាប់យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍នេះ ត្រូវគេប្រទះឃើញកាលពីវេលាម៉ោង១៧:០០នាទី ថ្ងៃសុក្រ ០៨រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិស្លាក ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ប្រភពព័ត៌មានពីសមត្ថកិចកិច្ចបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះ មានឈ្មោះ សៀវ កែវ អាយុ ១៤ឆ្នាំ ស្នាក់នៅភូមិស្លា ក ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។
មូលហេតុ: ដើរធ្លាក់ទឹកស្រះ ក្រោយផ្ទះបណ្តាលឲ្យលង់ស្លាប់ (មានជំងឺស្កន់ជ្រូក) ។
ក្រោយធ្វើកោសល្យវិច័យរួចសមត្ថកិច្ចបានប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី