ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនពេកមិនប្រយ័ត្នជ្រុលទៅបុកបង្កាន់ដៃស្ពានរងរបួស​ធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបោកក្បាល នឹងបង្កាន់ដៃស្ពានស្ទឹងមានជ័យសន្លប់ស្តូកស្តឹង បន្ទាប់ពីរូបគាត់ជិះម៉ូតូឡើងស្ពានជ្រុលទៅបុកបង្កាន់ដៃស្ពាន ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៌នេះ កើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីកន្លែងកើតហរតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូឌ្រីម សង់2008 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AH-7002ធ្វើដំណើរតាមផ្លូវ២៧១ ទិសដៅពីត្បូងទៅជើងឡើងស្ពានមិនប្រយ័ត្ន ជ្រុលទៅបុកបង្កាន់ដៃស្ពាន ពេញទំហឹង បណ្ដាលរងរបួសយ៉ាងធ្ងន់ធ្ងូរ ត្រូវថយន្តដឹកគ្លីនិចឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូជនត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ស្ទឹងមានជ័យ១ រង់ចាំក្រុមគ្រួសារមកផ្ទៀងផ្ទាត់រួចយកត្រឡប់ទៅវិញ ៕ ភារ៉ា ដង្កោ


ចែករំលែក៖