អំពើហិង្សាមួយរបស់ក្រុមមនុស្សយូកូង បានកើតឡើងរាលដាលតាមភូមិស្រុកជាច្រើន នៅភាគខាងជើងប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទ( ៣ ធ្នូ) ក្រោយការប្រទះឃើញ សង្ស័យជាគ្រោងឆ្អឹងសត្វគោ ដោយការដុតយានយាន្ត និងសម្លាប់មនុស្សអស់២នាក់ ក្នុងនោះ មានទាំងមន្ត្រីប៉ូលិសជាន់ខ្ពស់ផងដែរ ។
ប៉ូលិសបាញ់កាំភ្លើងឡើងលើមេឃ ខណៈអ្នកភូមិច្រើនរយនាក់ បានខឹងសម្បារទៅលើការងប់របស់សត្វដែលគោរពបូជា ដោយគប់ដុំថ្មទៅលើមន្ត្រីកងកម្លាំងសន្តិសុខ ដែលបានបញ្ជូនទៅឲ្យបង្ក្រាបអំពើហិង្សានេះ ស្ថិតនៅចម្ងាយត្រឹមតែ១៣០គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុងញូវដេលី ។
ប៉ូលិសនិយាយថា ដំណឹងបានដឹងឮយ៉ាងឆាប់រហ័សនៅក្នុងស្រុក Bulandshahr ពេល គ្រោងឆ្អឹងដែលគេជឿថា ជាសត្វគោនោះ ត្រូវបានប្រទះឃើញនៅក្នុងគំនរសំរាម ស្ថិតនៅក្នុងភូមិមួយ ។
បណ្តាជនកាន់សាសនា ហិណ្ឌូ ជាច្រើនបានចាត់ទុកថា សត្វគោ ជាសត្វដែលគោរពបូជា ហើយនៅពេលដែលនរណាម្នាក់ ដែលគេដឹងថាជាអ្នកបានសម្លាប់សត្វគោហើយនោះ ហ្វូងមនុស្សយូកូង ប្រាកដជាមិនលើកលែងឲ្យឡើយកាលពីអតីតកាល ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន ប៉ូលិសមួយរូបបញ្ជាក់ថា «មានការសង្ស័យថា ជាគ្រោងឆ្អឹងសត្វគោ ហើយអ្នកភូមិជាច្រើននាក់ ក៏កើតក្តីខឹងសម្បារអំពីវាង» ។ អ្នកភូមិក្បែរខាងប្រហែល៤០០នាក់ ពួកគេបានគប់ដុំថ្ម និងដុតភ្លើង ។ ប៉ូលិសដែលមានតែដំបង ព្យាយាមគ្រប់គ្រងស្ថានការមិនបាន ទើបបាញ់មេឃច្រើនគ្រាប់ ដើម្បីគ្រប់គ្រងលើហ្វូងមនុស្សទាំងនេះ ។
អ្នកភូមិម្នាក់បានស្លាប់ ហើយប៉ូលិសផ្នែកស៊ើបអង្កេតនៅមិនទាន់ដឹងថា តើការស្លាប់ដោយរបៀបយ៉ាងម៉េចនៅឡើយទេ ខណៈកំពុងស្រាវជ្រាវ ។
វីដេអូ ចែកចាយតាមអនឡាញ ឃើញយានយន្តជាច្រើនត្រូវភ្លើងឆេះ ហើយហ្វូងមនុស្សគប់គ្រវែងវត្ថុអ្វីមួយទៅលើប៉ូលិស ។ រថយន្តជាច្រើនគ្រឿងត្រូវភ្លើងឆេះ ។
នៅឥណ្ឌា តាមរដ្ឋភាគច្រើន បានចាត់ទុកថា ការសម្លាប់សត្វគោ ឬសូម្បីតែមានសាច់គោក៏ដោយ ក៏ត្រូវចាត់ទុកជាទង្វើល្មើសច្បាប់ ។ អ្នកខ្លះដែលល្មើស អាចផ្តន្ទាទោសអស់មួយជីវិត ។
រដ្ឋ Uttar Pradesh ដែលកើតមានហេតុការហ៍ហិង្សាកាលពីថ្ងៃចន្ទនេះ បានហាមប្រាមមិនឲ្យកាប់សម្លាប់សត្វគោនោះឡើយ ។
ថ្នាក់ដឹកនាំរដ្ឋ Uttar Pradesh របស់ឥណ្ឌាមួយនេះ ជាអាចារ្យសាសនាហិណ្ឌូ ដ៏ល្បីល្បាញ់ ក្លាយខ្លួនជាអ្នកនយោបាយនោះ បានជំរុញឲ្យបិទទ្វារទីសត្តឃាតដ្ឋាន និងសាងសង់រោងសម្រាប់សត្វគោរស់នៅវិញ ៕ ថាច់ យ៉ាត