ខេត្តកំពង់ស្ពឺៈ ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៨នេះ គណៈប្រតិភូក្រសួង ការពារជាតិដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេ ខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការ ពារជាតិ រួមជាមួយនាយទាហានជំនាញភស្តុភារ +ហិរញ្ញ វត្ថុមកពីក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក អញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងឈ្វេងយល់ពីការងារ ធានាភស្តុភារ-ហរិញ្ញវត្ថុ ជាមួយនាយទាហាន តាមបណ្តាកងឯកភាពនានា ចំណុះយោធភូមិភាគទី៣ នាខេត្តកំពង់ស្ពឺ ។
ក្នុងឱកាសនោះ បន្ទាប់ពីមតិ ស្វាគមន៍ និងស្តាប់របាយការណ៍ ស្តីពីសកម្មភាព និង លទ្ធផលការងារដែលយោធភូមិភាគទី ៣ សម្រេចបាន លើការងារចូលរួមសហការ ការពារសន្តិសុខ កសាងកងឯកភាព ហ្វឹកហ្វឺន បង្កបង្កើន ផលចិញ្ចឹមសត្វ ធានាជីវភាពរស់នៅរបស់កងទ័ព អានដោយលោកឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និង ជាមេបញ្ជាការយោធភូមិភាគទី ៣ រួចមក នាយឧត្តមសេនីយ៍ ម៉ឹង សំផន ពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុន សែន ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះយោធភូមិ ភាគទី៣ទាំងអស់ ជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះបងប្អូនកងទ័ព ទាំងការហូបចុក ស្នាក់នៅ និងការថែទាំសុខភាពរបស់បងប្អូន ។
លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន បន្តទៀតថាៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន យកចិត្តទុកដាក់ ដឹកនាំកសាងប្រទេសជាតិ ធ្វើឲ្យកម្ពុជាទទួលបាន សុខសន្តិភាព ការអភិវឌ្ឍ សេដ្ឋកិច្ច រីកចម្រើន និងដំឡើងប្រាក់បៀវត្សរ៍ ដល់មន្ត្រីរាជការ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ទទួលប្រាក់បៀវត្សរ៍កើនឡើងជាបន្តបន្ទាប់ ជាការរួមចំណែកឲ្យជីវភាពរស់នៅរបស់បងប្អូនកងទ័ព កាន់តែប្រសើរជាងមុន ។ សម្រាប់កងទ័ពការងារ ភស្តុភារ-ហិរញ្ញវត្ថុ គឺមានសារសំខាន់ណាស់ ។ ការកសាងកម្លាំងទ័ព លើវិស័យការពារជាតិ បានរឹងមាំ ត្រូវតែលុបបំបាត់ឲ្យអស់នូវទ័ពខ្មោច បែងចែកគោលរបបដល់ដៃកងទ័ព និងគ្រប់ចំនួនស្របតាមគោល នយោបាយរដ្ឋាភិបាលអណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យកងទ័ពកាន់តែមានសមត្ថភាព និងមានជីវភាពរស់នៅកាន់តែប្រសើជាងមុន ។
លោកនាយឧត្តមសេនីយ៍ផ្តាំផ្ញើគ្រប់បណ្តាកងឯកភាពទាំង អស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការកសាងជំរុំជំរកស្នាក់នៅ ការហ្វឹកហ្វឺន ការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដាំដំណាំគ្រប់ប្រភេទ ធានាជីវភាពរស់នៅកងទ័ពកាន់តែប្រសើរ ។ ក្នុងឱកាសនោះ គណៈអធិបតី នាំយកនូវអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារ និងថវិកាទៅចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហានចំណុះបញ្ជាការដ្ឋានយោធភូមិភាគទី៣ផងដែរ ៕ សុខដុម