ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ៣.០០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអាទិត្យ ១០រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ នាវាទេសចណ៍បរទេសមួយគ្រឿងមានឈ្មោះ WESTERDAM នាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ៣.០០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព ដើម្បីធ្វើទស្សនកិច្ចរយៈពេលមួយថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា មុននឹងចាកចេញទៅកាន់ប្រទេសវៀតណាម ។

មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានឱ្យដឹងថា នាវាទេសចរ ណ៍ WESTERDAM មានសញ្ជាតិ NATHERLAND បណ្តោយប្រវែង ២៨៥.២២ម៉ែត្រ ទទឹង ៣២.២៥ម៉ែត្រ ជម្រៅទឹក ៨ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ៣.០០០នាក់ មកពីប្រទេសថៃ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ នាវាមានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសវៀតណាម នៅវេលាម៉ោង ២០យប់ ថ្ងៃដដែល ។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា WESTERDAM មានចំនួនជិត ៣.០០០នាក់ ក្នុងនោះភ្ញៀវទេសចរសរុបចំនួន ១.៨៣៨នាក់ ស្រី ៩៨៦នាក់ មាន ៤៥សញ្ជាតិ និងមាននាវិកចំនួន ៧៩០នាក់ ស្រី ១៣៣នាក់ មាន ៣៩សញ្ជាតិ ។ ក្នុងចំណោមភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា WESTERDAM មានសញ្ជាតិច្រើនជាងគេមានដូចជា British ចំនួន ៥៤៩នាក់ , USA ២៩១នាក់ Australia ១៩២នាក់ និងក្រៅពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងទៀត ។

ភ្ញៀវទេសចរចេញតាមនាវាបន្តដំណើរទៅកម្សាន្តរមណីយដ្ឋានអង្គ ខេត្តសៀមរាប មានចំនួន ២៣នាក់ ស្រី ១២នាក់ មាន ៤សញ្ជាតិ និងមានភ្ញៀវទេសចរបរទេសចេញតាមនាវា តាមច្រកកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ មានចំនួន ១២នាក់ ស្រី ០៤នាក់ មាន ០៣សញ្ជាតិ ៕


ចែករំលែក៖