ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់៖ ទំនាក់ទំនងរវាងកម្ពុជា នឹងអារ៉ាបីសាអូឌីត វិស័យសាសនា កាន់តែល្អនឹងគ្នាពីមួយថ្ងៃទៅមួយថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ ទំនាក់ទំនងរវាងកម្ពុជានឹងអារ៉ាបីសាអូឌីត វិស័យសាសនា កាន់តែល្អ នឹងគ្នាឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារនយោបាយសុខដុមរមនា របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក អូស្មានហាស្សាន់ ទេសរដ្ឋមន្រ្តី បេសកកម្មពិសេស

ទទួលបន្ទុកកិច្ចការឥស្លាម នៅក្នុងជំនួប ពិភាក្សាការងារជាមួយ លោក ហាជ្ជី ទូនី រ៉សេត រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាង ថ្នាក់ដឹកនាំឥស្លាម ក្រុមបញ្ញវន្ត័ ដែលជាឃោសនិករបស់ការិយាល័យអនុព័ន្ធសាសនាអារ៉ាបីសាអូឌីត ក្រោមជំនួយឧបត្ថម្ភពីក្រសួងកិច្ចការសាសនា ឃោសនិក និង គរុភ័ណ្ឌនៃព្រះរាជាណាចក្រអារ៉ាបីសាអូឌិតចំនួន១៩ រូប ដែលជាតំណាងរាជធានី-ខេត្ត ស្តីពីស្ថានភាពសាមគ្គីភាព និងវឌ្ឍនភាពសហគមន៍ឥស្លាម នៅកម្ពុជាផ្នែកធម៌អាថ៌ ។

ជំនួបនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃ អង្គារ ១២រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី០៤ ធ្នូ ឆ្នាំ២០១៨ នៅស្នាក់ការអង្គការមូលនិធិអភិវឌ្ឍនីមុស្លីមកម្ពុជា ។

លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ សុខដុមនីយកម្មខាងជំនឿសាសនានៅកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ពិតជាមានសារៈសំខាន់ណាស់ក្នុងការដើរតួរនាទីចូលរួមសុខសន្តិភាពសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច ស្ថេរភាព សង្គមទូទៅ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានកសាង និងអភិវឌ្ឍន៏ប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព បានរយៈពេលជិត៤០ឆ្នាំ មកនេះនោះក៏ ដោយសារមានប្រជាពលរដ្ឋគាំទ្រយ៉ាងច្រើនលើសលុបមានគោលន យោបាយដឹកនាំត្រឹមត្រូវនិងធ្វើអ្វីៗដើម្បីប្រយោជន៍ជាតិ និងប្រជាជន ។ ប្រជាពលរដ្ឋរស់នៅគ្រប់ទិសទីរស់នៅប្រកបដោយសុខដុមរមនា រហូតដល់សពថ្ងៃនេះ ៕ សំរិត


ចែករំលែក៖