ព័ត៌មានទាន់ហេតុការណ៍៖

ចិនបើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់២កង់ អ្នកបើកបររងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ: ជនជាតិចិន ទំនងជាស្រវឹងស្រា បើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់២កង់ រថយន្តរួញជាប់ទៅមុខលែងរួច អ្នកបើកបររងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅ តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តមួយគ្រឿងម៉ាកBMW ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-0026 ធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហតុបានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់២កង់ រថយន្តរួញជាប់ទៅមុខលែងរួច អ្នកបើកបររងរបួសស្រាល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖