ព័ត៌មានទាន់ហេតុការណ៍៖

លួចបានគ្រាន់ គេតាមទាន់ក្រែល កម្មករ៣នាក់ លួចជ័រកៅស៊ូអស់ល័ក្ខណ៍

ចែករំលែក៖

ខេត្តកំពង់ធំ៖ មានករណីលួចជ័រកៅស៊ូ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១១:៤០នាទី ព្រឹក នៅចំណុចឡូត៍កៅស៊ូលេខ ២២ កសិដ្ឋានទី៣ ក្រុមហ៊ុនតានបៀន កំពង់ធំ អភិវឌ្ឍន៍ កៅស៊ូ ​ស្ថិតនៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ​​ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះប្រព្រឹត្តដោយជនសង្ស័យ៣នាក់ ឈ្មោះ រី ភារម្យ ភេទប្រុសអាយុ១៦ឆ្នាំ នៅភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ, ឈ្មោះ ហួត ហន ភេទប្រុសអាយុ៣៧ឆ្នាំ នៅភូមិស្រយ៉ូវ ឃុំស្រយ៉ូវ ក្រុងស្ទឹងសែនខេត្តកំពង់ធំ និងឈ្មោះ រើន ភារ៉ូត ភេទប្រុស អាយុ១៩ឆ្នាំនៅភូមិអូរតាសេក​ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្ត កំពង់ចាម ។

ជនសង្ស័យទាំង០៣នាក់នេះ ជាកម្មករជៀជ័រកៅស៊ូឲ្យក្រុមហ៊ុនតានបៀនកំពង់ធំអភិវឌ្ឍន៍កៅស៊ូ បានធ្វើសកម្មភាពលួចជ័រកៅស៊ូបង្កកតាមចាន រួចយកទៅជីកលាក់ទុកក្នុងដី​ ហើយត្រូវសន្តិសុខការពារក្រុមហ៊ុនបានរកឃើញ និងបានសួរនាំជនសង្ស័យទាំង៣នាក់ទើបសារភាព ចំពោះមុខសន្តិសុខការពារក្រុមហ៊ុនថា ខ្លួនពិតជាបានលួចយកជ័របង្កកតាមចានបំរុងយកទៅលក់ឲ្យឈ្មួញប្រាកដមែន ។

ក្រោយសួរនាំ កម្លាំងសន្តិសុខការពារក្រុមហ៊ុន បាននាំខ្លួនជនសង្ស័យទាំង០៣នាក់ព្រមទាំងជ័រកៅស៊ូ បង្កកតាមចានទម្ងន់ប្រហែលជាង៤០គីឡូក្រាម មកប្រគល់ជូនសមត្ថកិច្ច ដើម្បីកសាងសំណុំរឿង និងចាត់ការទៅតាមនីតិវិធី ៕ ប៊ុនរិទ្ធី


ចែករំលែក៖