ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់របួសធ្ងន់ និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុករថយន្ត

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ រថយន្ត បុករថយន្ត ក្នុងទឹសដៅស្របគ្នា(ពីជើងទៅត្បូង) បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ១នាក់(ប្រុស) និងម្នាក់ទៀតរបួសស្រាល ។

ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង០១ និង០៥នាទី ១២រោច ខែកត្តឹក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ លើកំណាត់ផ្លវជាតិលេខ៦ចន្លោះគីឡូម៉ែត្រលេខ១០៨-១០៩ ចំណុចភូមិឧទុម្ពរ ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរ រថយន្តម៉ាកហ៊ីយឹនដាយ ពណ៌ស ស្លាកលេខកំពងចាម3A.6650 (ដឹកអេតចាយ) បើកបរដោយឈ្មោះ សន ចាន់ណា ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិថ្មី ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម(គ្មានរបួស)(នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍) ។

ចំណែករថយន្តម៉ាកហ៊ីយិនដាយពណ៌ស ស្លាកលេខកំពង់ចាម 3A.7146(ដឹកសត្វមាន់) បើកបរដោយឈ្មោះ ចាន់ វិចិត្រ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម(របួសធ្ងន់)(បញ្ជូនទៅមន្ទីរពេទ្យ) និង អ្នករួមដំណើរជាមួយឈ្មោះ វី.សុខ ភេប្រុស អាយុ២៣ឆ្នាំ នៅភូមិដើមជ្រៃ ឃុំអូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ (របួសស្រាល) ។

មូលហេតុបឋមបង្កដោយអ្នកបើកបររថយន្តឈ្មោះ ចាន់.វិចិត្រ(ដឹកសត្វមាន់) បើកបរក្នុងស្ថានភាពងងុយគេង និងមានល្បឿនលឿន ទៅបុកគូទរថយន្ត(ដឹកអេតចាយ)ដែលកំពុងចរាចរណ៍ក្នុងគន្លងផ្លូវស្របទិស ។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ បញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យ និងប្រមូលវត្ថុតាងរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ រង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី

 


ចែករំលែក៖