ខេត្តព្រះសីហនុ៖ ស្ត្រីម្នាក់បានស្លាប់នៅនឹងកន្លែង ហើយក្មេងប្រុសម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍រវាងរថយន្តធុនធំ និងម៉ូតូ ជិះឌុបគ្នា២នាក់ ក្នុងទិសដៅបញ្ច្រាសគ្នា នៅលើផ្លូវជាតិលេខ4ចន្លោះគីឡូម៉ែត្រលេខ184_185 ស្ថិតក្នុងភូមិបន្ទាយប្រីយ៍ ឃុំអណ្តូង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោងជាង៦ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ។
របាយការណ៍បឋមពីសមត្ថកិច្ចឲ្យដឹងថា អ្នកបើកបរម៉ូតូឈ្មោះ តែម ភារម្យ ភេទប្រុស អាយុ14ឆ្នាំ ជាសិស្សសាលាវិទ្យាលយ័ហ៊ុនសែនវាលរេញ (របួសធ្ងន់) និងមានអ្នករួមដំណើរម្នាក់ជាកម្មកររោងចក្រមែនអ៊ូ (Man Ou Garment Co, LTE) ឈ្មោះសាន់ ក្តាម ភេទស្រី បានស្លាប់នៅនឹងកន្លែង ជនរងគ្រោះរស់នៅភូមិសំរ៉ុងលើ ឃុំសំរ៉ុង ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តបានចុះរត់គេច ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធីស្រាវជ្រាវ និងវត្ថុតាងរថយន្ត និងម៉ូតូត្រូវ បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕ ឆ្លាម សមុទ្រ