ប្រទេសឡាវ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីបន្តដំណើរទស្សនកិច្ចផ្លូវការ២ថ្ងៃទៀត នៅទីក្រុងហាណូយ ។
សម្តេចតេជបានថ្លែងនៅលើបណ្តាញងសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖
«នៅរសៀលថ្ងៃទី ៦ ធ្នូនេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីបន្តដំណើរទស្សនកិច្ចផ្លូវការ២ថ្ងៃទៀត នៅទីក្រុងហាណូយ។
នៅវៀតណាម ខ្ញុំគ្រោងជួប ឯឧ ង្វៀន ហ្វ៊ូជុង ប្រធានរដ្ឋ និង លោកស្រី ង្វៀន ធីគឹមងិន ប្រធានរដ្ឋសភាវៀតណាម។ ទន្ទឹមនឹងនោះដែរ ខ្ញុំនឹងជួបពិភាក្សាទ្វេភាគីជាមួយ ឯឧ ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម។
ដំណើទស្សនកិច្ចរបស់ខ្ញុំនៅវៀតណាមគឺដើម្បីពង្រឹងនិងពង្រីកនូវចំណងទាក់ទងជាមិត្តភាព និងសហប្រតិបត្តិការ ព្រមទាំងពិភាក្សាការងារដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរផងនិង ពិភាក្សាលើញ្ហាអន្តរជាតិមួយចំនួនដែលជាកង្វល់រួមផង។
ក្រៅពីនេះ ខ្ញុំគ្រោងនឹងចូលរួមកិច្ចសន្ទនាធុរកិច្ចកម្ពុជា-វៀតណាម និងជួបសមាគមមិត្តភាពកម្ពុជា-វៀតណាមផងដែរ។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា» ៕