ខេត្តព្រះសីហនុ ៖ ទឹកសម្អុយហូរមក ពីគ្រប់ទិសទីក្នុងក្រុងព្រះសីហនុបានហូរចាក់ចូលទៅក្នុងសមុទ្រជាប្រចាំនៅត្រង់ ចំណុចឆ្នេរតំបន់អូតែល សុខា និង សណ្ឋាគាស៊ីហ៊ួ ដែលជាសណ្ឋាគារលំដាប់ផ្កាយប្រាំជាហេតុបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថានទឹកសមុទ្រតំបន់នោះអាក្រក់ រកអ្វីប្រៀបមិនបាន ។
ភ្ញៀវទេសចរជាច្រើនដែលមកលេង កម្សាន្តក្នុងក្រុងព្រះសីហនុ ជាពិសេស គឺភ្ញៀវស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ទាំង២ខាងលើបានរិះគន់ត្រង់ៗ ទៅលើ គណៈកម្មការគ្រប់គ្រងតំបន់ឆ្នេររបស់ខេត្តព្រះសីហនុថាការបង្ហូរទឹកសម្អុយចូលសមុទ្រ បំពុលបរិស្ថានបែបនេះវាគឺជាបញ្ហាប្រឈមមួយប៉ះពាល់យ៉ាងខ្លាំងលើវិស័យទេស ចរណ៍ ពីព្រោះភ្ញៀវទេសចរដែលបានមកខេត្តព្រះសីហនុគោលបំណងរបស់ពូកគេម្នាក់សុទ្ធសឹងផ្តោតជាសំខាន់ទៅលើការ មុជទឹកសមុទ្រលេងកម្សាន្ត ប៉ុន្តែបើទឹក សមុទ្រគ្មានអនាម័យហើយបរិស្ថានតាមឆ្នេរខ្សាច់ពោរពេញដោយភាពអាប់អួបែបនេះតើមានភ្ញៀវទេសចរឯណាគេចង់មកលេងទៀត។ នេះជាបញ្ហាមិន ទទូលខុសត្រូវមួយដែលថ្នាក់ដឹកនាំអាជ្ញាធរ ខេត្តព្រះសីហនុគួរពិចារណាឡើងវិញហើយ ។
ក្រុមបុគ្គលិកបម្រើការងារនៅក្នុងអូ តែលសុខាបាននិយាយថាទឹកសម្អុយ របៀបនេះ មិនមែនទើបតែកើតមាននោះទេ គឺកើតមានយូរឆ្នាំមកហើយ ប៉ុន្តែគ្រាន់តែ កន្លងមកមិនទាន់មានការសាងសង់ សណ្ឋាគារស៊ីហ៊ូរទឹកសម្អុយដែលហូរចាក់ចូលសមុទ្រនោះ វាមិនចាល់បុកមកឆ្នេរ ខ្សាច់នោះទេគឺវាហូរចូលទៅផុតៗតែម្តង ប៉ុន្តែសម្រាប់រយៈពេលប្រមាណ២ឆ្នាំ ចុងក្រោយនេះ បន្ទាប់ពីសណ្ឋាគារស៊ីហ៊ួរ ធ្វើផៃទូកបិទចំច្រកទឹកហូរធ្វើឲ្យទឹកសម្អុយ ដែលហូរចាក់ចូលសមុទ្រហូរនៅវិលវល់ មិនទៅមុខមិនទៅក្រោយបាចសាចពេញ លើឆ្នេរសមុទ្រកន្លែងភ្ញៀវទេសចរចុះលេងទឹកយ៉ាងពេញបន្ទុកតែម្តងជាហេតុធ្វើឲ្យភ្ញៀវលែនហ៊ានចុះលេងទឹក ។
តែទោះជាយ៉ាងនេះ លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថាន ខេត្តព្រះ សីហនុបានទទូលស្គាល់ថា ពិតជាមាន បញ្ហានេះមែន ដោយលោកបញ្ជាក់ថា ជុំវិញ បញ្ហាទឹកសម្អុយខាងលើនេះខាងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានចុះ មកធ្វើការសិក្សានឹងចាប់ផ្តើមធ្វើអាង ចម្រោះ ហើយដើម្បីការពារមិនឲ្យទឹក សម្អុយហូរចូលសមុទ្របន្តទៀតទេដូចនេះពេលអាងចម្រោះកសាងរួចរាល់ឆ្នេរសមុទ្រ ខាងលើនឹងល្អប្រសើរវិញហើយ ៕ ហេង នរិន្ទ្រ