តាមសារព័ត៌មាន TTXVN មានករណីផ្ទុះឆេះកើតឡើងនៅស្ថានីយប្រេងសាំង ក្នុងខេត្ត Rieti ភាគកណ្តាលប្រទេស អ៊ីតាលី នៅរសៀលថ្ងៃទី ៥ខែធ្នូ បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និង ១៧នាក់រងរបួស ។
ប្រភពព័ត៌មានពីកម្លាំងសន្តិសុខអ៊ីតាលីបានឲ្យដឹងថា ជនរង្គ្រោះ២នាក់ស្លាប់ ដោយម្នាក់ជាអ្នកពន្លិតអគ្គិភ័យ និងបុរសម្នាក់ឈរនៅក្បែរស្ថានីយប្រេង។ ពេលដំបូង មានភ្លើងឆាប់ឆេះពេលរថដឹកសាំងកំពុងតែ បូមសាំងចូលស្ថានីយ ។ ភា្លមៗនោះក្រុមពន្លិតអគ្គិភ័យក៏បានទៅដល់កន្លែងកើតហេតុដើម្បីជួយពន្លិតអគ្គិភ័យ ហើយក៏បាន ការផ្ទុះទ្រងទ្រាយធំកើតឡើង ទើបបណ្តាលឲ្យមានអ្នករងរបួស ជាច្រើន ។
អ្នករងរបួស បានបញ្ចូនទៅកាន់មន្ទីពេទ្យសង្គ្រោះ ជាមួយគ្នានេះ កម្លាំងសន្តិសុខ កំពុងតែបើកការស្រាវជ្រាវ ស្វែងរកមូលហេតុបង្ករឲ្យមានការផ្ទុះឆេះខាងលើ កើតឡើង ៕ ម៉ែវ សាធី