ព័ត៌មានទាន់ហេតុការណ៍៖

អាជីវករទៅផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី បានសំដែងក្តីកង្វល់ អំពីភូមិ/ឃុំ មានសុវត្ថិភាព ខណៈក្រុមចោរចូលលួចទ្រព្យសម្បត្តិ ដោយមិនខ្លាចសមត្ថកិច្ចឬសន្តិសុខផ្សារនៅជុំវិញ

ចែករំលែក៖

ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋ ក៍អាជីវករនៅក្រុងប៉ៃលិន បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង អំពីសន្តិសុខ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ខណៈដែលអំពើរចោរកម្ម ចេះតែបន្តកើតមានឡើងញឹកញាប់ពេក។ជាក់ស្តែងនៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ អាជីវករម្នាក់ឈ្មោះ ស្រីនួន ភេទស្រី ត្រូវចោរចូលលួចកាបូបលុយ បានដោយសុវត្ថិភាព ស្ថិតនៅចំហៀងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា៖ដំបូងឡើយគេឃើញស្តី្រសង្ស័យពីរនាក់ បានដើរមកទិញបន្លែនៅកន្លែងស្ត្រីរងគ្រោះ ដោយម្នាក់ឈរចាំទិញ និងម្នាក់ទៀតដើររើសអីវ៉ាន់ នៅផ្នែកខាងក្នុងតូប មួយសន្ទុះក៍ស្រាប់តែស្ត្រីសង្ស័យទាំងពីរ បានដើរមកនិយាយគ្នានៅខាងមុខតូប រួចក៍បាត់ម្នាក់មិនដឹងទៅណា ។ប្រភពព័ត៌មាន បានបន្តថា៖ បន្ទាប់មកស្រាប់តែស្ត្រី ដែលបាត់ បានត្រលប់មកវិញ ដោយកាន់ឆត្រ័មួយមកតាមខ្លូន ហើយក័ដើររកអីវ៉ាន់ជាបន្តទៀត ខណៈនោះស្ត្រីរងគ្រោះមិននៅក្នុងតូប នោះឡើយ គឺនៅខាងក្រៅ ចំណែកកាបូបលុយគឺនៅខាងក្នុងតូប ។បន្ទាប់មកក៍បាត់ស្ត្រីសង្ស័យទាំងពីរនាក់នោះ មិនដឹងទៅណា ចំណែកឆ័ត្រ ដែលស្ត្រីសង្ស័យយកមកជាមួយក៍នៅនិងកន្លែងតែម្តង ។ ប្រភពព័ត៌មាន បានបន្តទៀតថា៖ ក្រោយពេលស្ត្រីសង្ស័យទាំងពីរនាក់ដែលគេចខ្លួនបាត់ភ្លាម់ៗនោះ, ស្ត្រីរងគ្រោះក៍ដើរទៅរកកាបូបលុយ ដើម្បីយកលុយដូរឱ្យគេ ប៉ុន្តែរកមិនឃើញ ក៍បង្កឲ្យមានការភ្ញាក់ផ្អើល ដោយគេសង្ស័យថា ច្បាស់ជាស្ត្រីសង្ស័យយកទៅជាមិនខាន ហើយប្រហែលជាយកឆ័ត្រធ្វើជាឧបករណ៍ទាក់យកកាបូបពីក្រោមតុដាក់បន្លែនោះផងដែរ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលមកទិញអីវ៉ាន់ក្នុងផ្សារខាងលើ បានលើកឡើងថា៖ បច្ចុប្បន្ននេះអំពើចោរកម្មនៅក្នុងក្រុងប៉ៃលិន កើតឡើងគួរអោយព្រួយបារម្ភបំផុត ដែលបង្ហាញថា គោលនយោបាយភូមិឃុំមានសុវត្ថិភាពក្នុងមូលដ្ឋាន ត្រូវបានធ្លាក់ចុះ ជាក់ស្តែងកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ក៍មានចោរចូលលួចទ្រព្យសម្បត្តិប្រជាបលរដ្ឋ រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ផងដែរ ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ ការកើតឡើងករណីចោរកម្ម នៅក្នុងមូលដ្ឋានរបស់គាត់ វាមិនមែនជាការចៃដន្យពេកទេ ដែលកើតម្តងហើយម្តងទៀត និង កើតឡើងផ្ទួនៗគ្នា ចំណែកឯការបង្ក្រាបហាក់បីដូចជាអត់មានលទ្ធផលនោះឡើយ ដែលជនសង្ស័យ ត្រូវបានគេចខ្លួន ដោយសុវត្ថិភាពទាំងអស់ ។

ពលរដ្ឋពួកគាត់រំលឹកថា: សំណូមពរ ដល់លោកអភិបាលខេត្ត និង លោកស្នងការនគរបាលខេត្ត មេបញ្ជាការអាវុធហត្ថខេត្ត មេត្តាជម្រុញអោយមន្ត្រីថ្នាក់ក្រោម បំពេញបេសកកម្មក្នុងការពារសន្តិសុខសុវត្ថិភាព ជូនពួកគាត់ អោយបានខ្លាំងក្លាផង ព្រោះនេះជាក្តីកង្វល់ដ៍ធំសម្រាប់ពួកគាត់ផងដែរ ៕ ស សារ៉េត

 


ចែករំលែក៖