ព័ត៌មានទាន់ហេតុការណ៍៖

នៅថ្ងៃទី ៨ធ្នូនេះ សម្តេចតេជោចូលរួមអាហារការងារពេលព្រឹកជាមួយ នាយករដ្ឋមន្រ្តីវៀតណាម ហើយនឹងជួបពិភាក្សាការងារបន្ថែមចុងក្រោយជាមួយប្រធានរដ្ឋសភាវៀតណាម

ចែករំលែក៖

វៀតណាម៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨នេះ ចូលរួមអាហារការងារពេលព្រឹកជាមួយ នាយករដ្ឋមន្រ្តីវៀតណាម ហើយនឹងជួបពិភាក្សាការងារបន្ថែមចុងក្រោយជាមួយប្រធានរដ្ឋសភាវៀតណាម។

សម្តេចតេជោថ្លែងនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖

«នៅថ្ងៃទី ៨ធ្នូនេះ ខ្ញុំត្រូវចូលរួមអាហារការងារពេលព្រឹកជាមួយ នាយករដ្ឋមន្រ្តីវៀតណាម ហើយនឹងជួបពិភាក្សាការងារបន្ថែមចុងក្រោយជាមួយប្រធានរដ្ឋសភាវៀតណាម។ បន្ទាប់មកនឹងហោះមកកាន់ប្រទេសកម្ពុជាវិញ។

ទស្សនកិច្ចរយៈពេល២ថ្ងៃនៅប្រទេសវៀតណាមគឺបានរិតបន្តឹងនូវចំណងមិត្តភាពកាន់តែល្អរឹងមាំដែលនឹងជួយជំរុញដល់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍អប់រំ សន្តិសុខតាមព្រំដែន និងកិច្ចសហប្រតិបត្តិការដទៃៗទៀតជាច្រើនដែលនាំមកនូវផលប្រយោជន៍ល្អៗសម្រាប់ប្រជាជាតិទាំងពីរ។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អនិងបានសប្បាយរីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍» ៕


ចែករំលែក៖