ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យឥទ្ធិពលគ្រឿងញៀន​ដុត​ផ្ទះ​ឆេះម៉ត់​នគរបាលក្របួចជាប់​

ចែករំលែក៖

ខេត្ត​ពោធិ៍សាត​៖​ នៅ​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ​ថ្ងៃ១៤ ខែកក្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០១៨ សមត្ថកិច្ច​នគរបាល​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ក្រោយដុត​ផ្ទះ​​ឆេះម៉ត់ តាម​ពាក្យបណ្តឹង​ស្រ្តីជាម្ដាយឈ្មោះ ​ឆាំ​ រឿ​ន​ ភេទ​ស្រី​ អាយុ ៥១​ឆ្នាំ​ រស់នៅ​ចំណុច​តក់​ឡក់​ ស្ថិតក្នុងភូមិ​ស្ទឹង​ថ្មី​ ឃុំ​ប្រ​ម៉ោ​យ​ ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចបានឲ្យដឹងថា កូនប្រុស​បង្កើត​របស់​គាត់​ដែលបានដុតផ្ទះឆេះម៉ត់នោះឈ្មោះ ​ពុំ​ ហៀន​ ភេទ​ប្រុស​ អាយុ​ ២៩​ឆ្នាំ​ រស់នៅ​ភូមិ.ឃុំ​ខាងលើ​ ដែលករណីនេះបានកើ​តឡើងដោយសារតែឥតពលគ្រឿងញៀនផងនោះ ក្រោយបាន​ត្រួតពិនិត្យ​ក្បែរ​មាត់​អូរ​ខាងក្រោយ​ផ្ទះ​របស់​ជនសង្ស័យ​ឃើញ​ឧបករណ៍សម្រាប់​ប្រើប្រាស់គ្រឿងញៀន​។​

ប្រភពព័ត៌មានបន្តទៀតថា ​ជនសង្ស័យ​ត្រូវ​បាន​នាំ​ទៅបន្តនីតិវិធីនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វាល​វែង ធ្វើតេស្តទឹកនោមរកសារធាតុញៀន(វិជ្ជមាន) ​ហើយបានបំពេញសំណុំបែបបទ​បញ្ជូន​ទៅ​កាន់​ការិយាល័យជំនាញគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពិ៍សាត់ចាត់ការបន្ត៕  បឹុម ពិន

 


ចែករំលែក៖