ព័ត៌មានទាន់ហេតុការណ៍៖

សំណាងមួយក្នុងមួយលានគ្រោះថ្នាក់!! មនុស្សសត្វក្នុងភូមិរស់នៅនិងដើរឆ្លងកាត់រាល់ថ្ងៃ ខណៈពួកគាត់ប្រទះឃើញមីនកប់ក្នុងដីនៅភូមិឋានពួកគាត់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នេះជាមរតកសង្គ្រាម សូម្បីភូមិឋានដែលប្រជាពលរដ្ឋធ្លាប់រស់នៅតាំងពីដូនតាបន្សល់ទុកឱ្យរាប់ពាន់ឆ្នាំ និងជាច្រើនជំនាន់ មនុស្សឬសត្វក៏ត្រូវគ្មានសេចក្តីសុខដែរ «នោះគឺជាគ្រាប់មីន» ។ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមួយគ្រាប់ ប្រភេទមីនស្គរ ដែលបន្សល់ពីសម័យសង្គ្រាម នឹងងាយអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ឬសត្វគ្រប់ពេលវេលា ត្រូវបានប្រជា ប្រទះឃើញនៅក្បែរផ្ទះសម្បែងគាត់ ប្រមាណតែ៣០ម៉ែត្រប៉ុណ្ណោះ ។

ប្រជាពលរដ្ឋឈ្មោះ តុន ឃេន រស់នៅភូមិងាវ ឃុំជាំ ស្រុកមេមត់ខេត្តត្បូងឃ្មុំ ដែលបានប្រទះឃើញគ្រាប់មីនបាននិយាយថា គាត់ និងប្រជាពលរដ្ឋដទៃទៀត រស់នៅក្នុងភូមិឋាននេះយូរឆ្នាំមកហើយ ។ គាត់បន្តថា មុនពេលប្រទះឃើញនាវេលាម៉ោង៣រសៀលថ្ងៃទីទី៧ ខែធ្នូ ឆ្នាំ២០១៨ មេឃកំពុងមានភ្លៀងធ្លាក់បានហូរច្រោះដាច់ដី ធ្វើអោយក្បាលគ្រាប់វាអណ្តែតឡើង ទើបជាហេតុធ្វើអោយគាត់ឃើញជាមុន រួចបានរាយការណ៍ជូនអាជ្ញាធរសមត្ថកិច្ចជំនាញ មានវិធានការដោះស្រាយ ។

ក្រោយទទូលការផ្តល់ដំណឹងពីប្រជាពលរដ្ឋ ភ្លាមៗនោះនគរបាលប៉ុស្តរដ្ឋបាលជាំ បានចាត់ចែងកម្លាំងមានវិធានការទប់ស្កាត់ ក៏ដូចជាបង្ការកុំអោយមានគ្រោះថ្នាក់ដល់ជីវិតពលរដ្ឋ ឬសត្វ ដោយកម្លាំងប៉ុស្តិ៍រដ្ឋបាលបានដាក់ស្លាកសញ្ញាការពារបញ្ជាក់ពីគ្រោះថ្នាក់ និងហ៊ុមព័ទ្ធដោយខ្សែសុវត្ថិភាព និងរាយយការណ៍ទៅអង្គភាពស៊ីម៉ាក់បន្ត ដើម្បីចុះជួយដោះស្រាយនិងមានវិធានការទប់ស្កាត់ ។

អ្វីដែលគួរកត់សំគាល់ឃើញថា មីននេះជាគ្រាប់មីនបន្សល់តាំងពីសម័យសង្រ្គាមក្នុងអំឡុងឆ្នាំ៧០ដល់៧៩ ជាពិសេសទីកន្លែងនេះដែលគេកប់មីន គឺមានចម្ងាយប្រមាណ៣០ម៉ែត្រពីភូមិឋានគាត់ ហើយស្ថិតក្នុងចំណុចមនុស្ស ឬសត្វដើររាល់ថ្ងៃ ប៉ុន្តែមិនមានហេតុការណ័៍អាក្រក់កើតឡើង អាចជាសំណាងមួយផងដែរ ។

គេកត់សម្គាល់បន្តថា មួយរយៈមុននេះភ្លៀងប៉ុន្មានមេក្រោយនេះបានហូរដាច់ដីធ្វើអោយក្បាលគ្រាប់វាអណ្តែតឡើង ទើបជាហេតុធ្វើអោយប្រជាពលរដ្ឋប្រទះឃើញជាមុន ទើបបញ្ជៀសគ្រោះថ្នាក់ដល់ជីវិត និងវិធានការទប់ស្កាត់គ្រោះថ្នាក់បានទាន់ពេលវេលា ៕ វណ្ណៈ


ចែករំលែក៖