ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌដង្កោឃាត់ខ្លួន ក្រោយពីឆែកឆែររកឃើញមានថ្នាំញៀននៅជាប់ក្នុងខ្លួន ពេលកម្លាំងចម្រុះកំពុងដាក់គោលដៅត្រួត្យពិនិត្យអាវុធជាតិផ្ទុះ ។
ជនសង្ស័យខាងលើ ត្រូវបានកម្លាំងចម្រុះឃាត់ខ្លួននៅវេលាម៉ោងជាង៧យប់ ថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចមុខហាងនំបុ័ង សូសូរគីរីវង់ តាមបណ្ដោយជាតិលេខ២ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការណ៍ខាងលើនេះ គឺមានការចូលរួមពីកម្លាំង កងរាជអាវុធហត្ថដង្កោដឹកនាំដោយលោកមេបញ្ជាការរង សៀ ប៊ុនថាត សហកាជាមួយនគរបាលខណ្ឌដង្កោដឹកនាំដោយលោកអធិការរង ឈឹម ប៊ុនរ័ត្ន និងរួមសហការជាមួយគណៈបញ្ចាការឯកភាពខណ្ឌដង្កោ ដឹកនាំដោយលោក ម៉ុក ពុទ្ធា នាយករដ្ឋបាលខណ្ឌដង្កោ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចទីតាំងខាងលើ ជាលទ្ធិផលរួមមាន៖ បានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ (ប្រុស) ដកហូតម៉ូតូចំនួន០១គ្រឿង ម៉ាកHONDA C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ តាកែវ 1N-5939 របស់ជនសង្ស័យ ។ វត្ថុតាងចាប់យក ក្រាមពណ៍សថ្លាចំនួន ១កញ្ចប់តូច (សង្ស័យសារធាតុញៀន) ។ អាវុធឆ្លងកាត់គ្មាន ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងខាងលើបានប្រគល់ឲ្យ ទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោចាត់ការបន្តតាមនីតិវិធី ៕ ភារ៉ា ដង្កោ