ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចគាស់បន្ទប់ជួល ខណៈម្ចាស់មិននៅតែត្រូវបានម្នាស់មកទាន់ដេញចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ នៅបន្ទប់ជួលមួយកន្លែងភូមិព្រៃទាទី១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះឃ្លាំង សុវណ្ណចាន់ថា ភេទប្រុសអាយុ២០ឆ្នាំ មុខរបមិនពិតប្រាដ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើតនៅភូមិឬស្សីកែវ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។
តាមសាក្សីពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានចាក់សោបន្ទប់ត្រឹមត្រូវហើយបានដើរកត់គីឡូទឹក ក្រោយមកស្រាប់តែមានជនសង្ស័យម្នាក់បានមកធ្វើកម្មភាពលួចគាស់សោរបន្ទប់ពេលនៅគាត់បានក្រឡេកឃើញក៏ស្រែកថាចោរៗធ្វើឲ្យជនសង្ស័យភ័យរត់ភ្លោះរបងទៅផ្ទះមួយទៀតទើបនាំគ្នាដេញចាប់បានហើយប្រគល់ឲ្យសមត្ថកិច្ច។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យរងចាំចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ