ព័ត៌មានទាន់ហេតុការណ៍៖

ចោរលួចកាច់សោម៉ូតូបានសម្រេចចុងក្រោយអស់ល័ក្ខណ៍ជាប់ខ្នោះ

ចែករំលែក៖

ខេត្តកំពង់ធំ៖ សមត្ថកិច្ចអាវុធហត្ថខេត្តកំពងធំ ឃាត់ខ្លួនជនសង្ស័យកាច់សោម៉ូតូបានម្នាក់ កាលពីវេលាម៉ោង០២និង១០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ ភូមិ ស្លាកែត សង្កាត់ព្រៃ តាហ៊ូក្រុងស្ទឹងសែន ខេត្តកំពង់ធំ ខណះជនសង្ស័យកំពុង លេងភ្នាល់ចាក់ប្រដាល ។

សមត្ថកិច្ចបានឲ្យដឹងថា ការចុះឃាតខ្លួនជនសង្ស័យនេះមានបញ្ជាពីលោក អ៊ិត សុធា ព្រះរាជអាជ្ញា ខេត្តកំពង់ធំ ដោយអនុវត្តន៍តាម ដីកាលេខ ២២៧២ ចុះថ្ងៃទី៨ខែវិច្ចិការ ឆ្នាំ២០១៨ ពីបទលួច(កាច់សោម៉ូតូ) ដែលបានប្រព្រឹត្ត នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ០៧និង ០៥នាទី នៅក្នុងបរិវេណ សាលាបឋមសិក្សារូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ជនសង្ស័យ ឈ្មោះ រ៉ង វណ្ណា ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិ រូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាហើយ កាលពីព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ ៕ ប៊ុនរិទ្ធី


ចែករំលែក៖