ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យល្មោភកាម បានភ្លាមៗក្រោយពីធ្វើសកម្មភាពរំលោភរួចហើយបានសម្លាប់ស្ត្រីម្នាក់ជាមនុស្សគថែមទៀតផងនោះ ខណៈដែលផឹកស្រាស្រវឹងហើយមានចំណង់ផ្លូវភេទ ។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅវេលាម៉ោងជាង១១យប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ចំណុចភូមិក្រាំងឈើនាង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យដែលឃាត់បានមានឈ្មោះ យុក រ៉ាត់ អាយុ៣៣ឆ្នាំ ជាជាងធ្វើផ្ទះ រស់នៅភូមិព្រៃអន្ទាវ ឃុំស្តុក ស្រុកសំរោងទង ។
នគរបាលបន្តថា នៅមុនពេលកើតហេតុ កន្លងមកជនសង្ស័យខាងលើបានមកសាងសង់ផ្ទះគេនៅម្តុំផ្ទះ ស្ត្រីរងគ្រោះខាងលើ ហើយតែងតែលបមើលស្រ្តីរងគ្រោះ ស្រាប់តែនៅល្ងាចថ្ងៃកើតហេតុ បុរសជាប់ចោទបានផឹកស្រាស្រវឹង គេដឹកយកទៅផ្ទះហើយមិនព្រមទេ បែរជាមានចំណង់ផ្លូវភេទ ឡើងផ្លោះរបងចូលទៅធ្វើសកម្មភាពរំលោភជនរងគ្រោះអាយុ៣៣ឆ្នាំ ជាមនុស្សគដែលកំពុងដេកលង់លក់នៅលើផ្ទះ យកកាំបិតខ្ទាស់គន្លឹះពីខាងក្នុង ជនរងគ្រោះបានស្រែកឮដល់អ្នកភូមិនាំគ្នាមានការសង្ស័យ ក៏ព័ទ្ធផ្ទះ ស្រាប់តែជនសង្ស័យក៏បានសម្លាប់ស្ត្រីរងគ្រោះបំបិតមាត់តែម្តង ។
ប្រភពបន្តថា មានអ្នកជិតខាងមកមើល ព្រោះលឺសំឡេងក្តុងក្ឌាំងនៅលើផ្ទះ ស្រាប់តែឃើញជនរងគ្រោះត្រូវគេសម្លាប់ ក៏រត់ទៅរាយការណ៍ប្រាប់នគរបាលឲ្យជួយអន្តរាគមន៍ ។
ប្រភពបន្តទៀតថា ក្រោយទទួលដំណឹងភ្លាមកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យបានភ្លាម ខណៈជនសង្ស័យព្យាយាមរត់គេចខ្លួន ។ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភសម្លាប់ជនរងគ្រោះប្រាកដមែន ដោយសារតែខ្លួនផឹកស្រាស្រវឹង និងមានចំណង់រួមភេទ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញនាំមកកាន់អធិការដ្ឋានគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ សេនា សក្តិ