ប៉ៃលិន៖ ស្ត្រីពីរនាក់ម្ដាយ និងកូនបានរងរបួសសន្លប់ខណៈពេលដែលម៉ូតូ និងរថយន្តបើកបរស្របទិសដៅពីលិចទៅកើតមកដល់ផ្លូវកោង ស្រាប់តែម៉ូតូស្ត្រី ដែលបានឌុបកូនទៅពីមុខម្នាក់
ក៏រេចង្កូតបះក្បាលរថយន្តបណ្ដាលឲ្យរថយន្តបុកម៉ូតូនោះបណ្ដាលដួលរងរបួសសន្លប់ ។ ក្រោយមកត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដឹកយកនៅជាព្យាបាលតែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៧:៣០ នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចខ្លោងទ្វាវត្តអូររអិល ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន បង្កឲ្យមនុស្សពីរនាក់រងរបួសស្រាល ។ ម្ចាស់រថយន្តឈ្មោះ លី ឌី ភេទ ប្រុស អាយុ ៣១ឆ្នាំមានមុខរបរជាអាជីវករ (គ្មានរបួស) រស់នៅភូមិផ្សារជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ម្ចាស់ម៉ូតូឈ្មោះ ដន ចាន់ធី ភេទ ស្រី អាយុ ៣៣ឆ្នាំ របួលស្រាល បើកបរម៉ូតូម៉ាក Honda Dream C125 ឆ្នាំ2015 ពាក់ស្លាកលេខ ភ្នំពេញ 1CY-5451 និងអ្នករួមដំណើរ ឈ្មោះ សុខ លី អាយុ ៥ឆ្នាំ ត្រូវជាកូន រងរបួសស្រាល អ្នកទាំងពីរមានទីលំនៅក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
មូលហេតុបណ្ដាលមកពី កត្តាមនុស្សបើកបរហួសល្បឿន និងខ្វះការប្រុងប្រយ័ត្ននៅចំណុចផ្លូវកោងជ្រុលចង្កូតទៅបុករថយន្ត ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានសាច់ញាតិយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន រីឯវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរង់ចាំការដោះស្រាយ ៕
ស សារ៉េត