ព័ត៌មានទាន់ហេតុការណ៍៖

ម្នាក់ជាប់គុក ម្នាក់ទៀតដេកពេទ្យ ក្នុងករណីជម្លោះខ្ចីលុយទិញស្រា និងបារី

ចែករំលែក៖

ប៉ោយប៉ែត៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងប៉ុស្តិ៍ សង្កាត់ផ្សារកណ្ដាល ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពយកកាំបិត ចុងស្រួច ចាក់ដៃគូផឹកស៊ី កាលពីវេលាម៉ោង៨ និង១៥នាទី៨យប់ ថ្ងៃទី ១០ ខែធ្នូ ២០១៨នៅចំណុចក្រោយសង្កាត់ផ្សារកណ្ដាល ឋិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះ ព្រំ យ៉េនឡា ភេទ ប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល បានធ្វើសកម្មរភាព យកកាំបិត ស្នៀត ចាក់ទៅលើជនរងគ្រោះ ឈ្មោះ កង សា រ៉េត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ ផ្សារកណ្តាល រងរបួស ចំនួនពីរកន្លែង នៅក្រោមឃ្លៀកជិតឆ្អឹងជំនីមួយកន្លែង និង នៅលើដើមទ្រូងផ្នែកខាងស្តាំ មួយកន្លែង ។

លោក ប្រិម សុផល នាយប៉ុស្តិ៍ផ្សារកណ្ដាលប្រាប់ថា មូលហេតុជនសង្ស័យ និងជនរងគ្រោះបានប្រកែកគ្នារឿងជំពាក់ប្រាក់ ថ្លៃទិញស្រា និងបារីកន្លងមក ដែលជនរងគ្រោះខ្ចី ក៏ឈានដល់ការប្រើហិង្សាតែម្តង ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនដឹកទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកដីថ្មី ។ ជនសង្ស័យបន្ទាប់ពីកម្លាំងប៉ុស្តិ៍ឃាត់ខ្លួនបានឆ្លើយសារភាពដូចពាក្យចោទខាងលើមែន
ជនសង្ស័យ និងកំពុងកសាងសំណុំរឿងបញ ជូនទៅស្នងការខេត្នទី១២ឆ្នាំ២០១៨ខាងមុខតាមនិតិវិធីច្បាប់ ។

ម្យ៉ាងជនរងគ្រោះ បានសំណួមពរ ដល់សមត្ថកិច្ចឲ្យកសាងសំណុំរឿងបញ្ជូនជនដៃដល់ទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណា


ចែករំលែក៖