ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះមួយខ្នងខ្ទេចគ្មានសល់ និងរបួសម្នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ អគ្គិភ័យបានឆេះផ្ទះ១ខ្នង និងបណ្តាលឲ្យរងរបួសមនុស្ស១នាក់ កាលវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិដំរីស្លាប់ ឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះជ័យ ឃីម ភេទប្រុស អាយុ៤១ឆ្នាំ រងរបួសរលាកភ្លើង រីឯប្រពន្ធឈ្មោះ ជុំ ភាពអាយុ៥៣ឆ្នាំ ។

ផ្ទះទំហំ៧ម៉ែត្រគុណ៩ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង ជញ្ជាំងក្តារ និងស្លឹក ខូចខាតទាំងស្រុង ព្រមទាំងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ មិនបានចេញអន្តរាគមន៍នោះទេ មូលហេតុព័ត៌មានយឺតយ៉ាវពេក ៕ ប៊ុនរិទ្ធី


ចែករំលែក៖