ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារសម្លាប់មនុស្សជាច្រើន រួចធ្វើអត្តឃាត នៅប្រេស៊ីល

ចែករំលែក៖

មានការបាញ់ប្រហារកើតឡើង នៅក្នុងព្រះវិហារ មួយនាទីក្រុង Campinas រដ្ឋ Sao Paulo ប្រទេសប្រេស៊ីល សម្លាប់មនុស្ស ៥នាក់ និង ៣នាក់រងរបួស។

មន្ត្រីសន្តិសុខ ប្រេស៊ីល បានឲ្យដឹងថា បុរសម្នាក់បាន កាន់កាំភ្លើងពីរដើមចូលទៅក្នុងព្រះវិហារ ហើយបាញ់សម្តៅទៅលើអ្នកដែលចូលរួមពិធីក្នុងព្រះវិហារ បណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់និងកន្លែង ចំណែកជនដៃដល់ បានធ្វើអត្តឃាតក្រោយការបាញ់ប្រហារ។

មកទលពេលនេះ អត្តសញ្ញាណជនរង្គ្រោះនៅមិនទាន់ប្រកាស់ឲ្យដឹងនៅឡើយទេ ចំណែកអ្នករងរបួសត្រូវបានបញ្ចូនទៅព្យាបាល នៅក្នុងមន្ទីពេទ្យ ក្បែរនោះ ។មន្ត្រីក្នុងតំបន់បានឲ្យដឹងថា នឹងបើកការស្រាវជ្រាវ ស្តីពី ចេតនានៃការបាញ់ប្រហារខាងលើរបស់ជនដៃដល់។

ការបាញ់ប្រហារខាងលើ បានបង្ករក្តីបារម្ភយ៉ាងខ្លាំង ដល់ពលរដ្ឋក្នុងដំបន់ពីសន្តិសុខសុវត្ថភាប ផ្ទាល់ខ្លួន និងក្រុមគ្រួរសារ ដោយជនដៃដល់ បើកការបាញ់ប្រហារដោយមិនចាំបាច់មានហេតុផល ។ ទាំងនោះក៏ជាក្តីកង្វល់ របស់មន្ត្រីនៅក្នុងតំបន់ ដោយពិបាក់នៅក្នុងការទប់ស្កាត់ ពីពោះជនបង្ករហេតុក៏ជាពលរដ្ឋនៅក្នុងតំបន់។

កាលពីឆ្នាំ២០១៧ ប្រេស៊ីល មានការណី បាញ់ប្រហារសម្លាប់មនុស្សមានរហូតដល់ទៅ៦៤ពាន់នាក់គឺខ្ពស់ជាងប្រទេសនានាទាំងអស់លើពិភពលោក ៕ ម៉ែវ សាធី


ចែករំលែក៖